សរុប​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃ​​ ក្នុង​ឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​​នៅ​​ខេត្តកំពត

ខេត្តកំពត ​៖ យោង​តាម​របាយ​ការណ៍​បូក​សរុប​របស់​កា​រិ​យា​ល័យ​​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បាន​បង្ហាញ​ពី​តួ​លេខ​សរុប​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៥​ថ្ងៃ​ទូ​ទាំង​ខេត្ត​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១៣ ​តុលា ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើងចំនួន​១០​លើកលើ​១៣​លើក ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១​នាក់​ស្ត្រី លើ​៦​នាក់ ​ស្រ្តីគ្មាន ។ ​​​របួសធ្ងន់១៦​នាក់ (ស្ត្រី៣​នាក់) លើ​១៩​នាក់ (ស្រ្តី២​នាក់​) ។ ​របួសស្រាល​៨​នាក់(ស្ត្រី១​នាក់) លើ​៥​នាក់ ស្ត្រី​១​នាក់ ​។

​ការ​ខូចខាត​យានយន្ត​គ្រប់​ប្រភេទធ្ងន់​និង​ស្រាល ​ម៉ូតូ​ខូចខាត​ធ្ងន់​ចំនួន​​៦​គ្រឿង លើ១០​គ្រឿង ស្រាល​ចំនួន​១១​គ្រឿង លើ​១០​គ្រឿង​ រថយន្ត​ខូចខាត​ធ្ងន់​១​គ្រឿង ​ស្រាល​១​គ្រឿង​ គោ​យន្ត​ខូចខាត​ធ្ងន់​២​គ្រឿង ​និង​ស្រាល​​១​គ្រឿង​ ។

មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​មាន​ ​​ប្រើ​ប្រាស់​​ល្បឿនលឿន​៣​លើក ​ស្រវឹង​០​លើក ​បត់​ឆ្វេង​មិន​ប្រ​យ័ត្ន១​លើក ​មិន​គោរព​សិ​ទ្ធិអាទិភាព​២​លើក ​ប្រជែង​គ្រោះថ្នាក់​២​លើក ​មិន​ប្រកាន់​ស្តាំ​៣​លើក ៕