​អាជ្ញាធរ ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​

​ខេត្តស្ទឹងត្រែង​៖​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នា​សាលាខេត្ត​ស្ទឹងត្រែង បានរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣​ឆ្នាំ​នៃ​ការ​យា​ង្គ​ចូល​ព្រះ​ទីវ​ង្គ​ត កាលពី​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ  ក្នុង​ព្រះ​ជន្មាយុ​៩០​ព្រះ​វង្សា ដោយ​ជរាបាធ​នៅ​មន្ទីរពេទ្យក្រុង​បេ​កាំ​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។     ​    ​អង្គពិធី​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត លោក លោកស្រី កងកំលាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ និង​មន្ត្រីរាជការ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស យ៉ាងច្រើន​កុះករ ។​

​    ​អង្គពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ គម្រប់​ខួប​៣​ឆ្នាំ ធ្វើឡើង​ដើម្បី​សំដែង​នូវ​ការគោរព ស្រឡាញ់ និង​រំលឹក​នូវ​គុណូប្បការៈ​ដ៏​ធំធេង​របស់​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ដែល​ប្រជាពលរដ្ឋ​គ្រប់រូប និង​គ្រប់​ទីកន្លែង បានទទួល​ស្គាល់​យ៉ាងច្បាស់​ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ មានគុណ​ដ៏​ថ្លៃថ្លា​និង​វិសេសវិសាល​ឧត្តុង្គឧត្តម ចំពោះ​ជាតិ​មាតុភូមិ ដែល​ក្នុង​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ព្រះអង្គ​បាន​លះបង់​ទាំង​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ្ណ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី ការបង្រួបបង្រួម​ជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ជាពិសេស ព្រះរាជ​វីរ​សកម្មភាព​ដ៏​លើសលប់​របស់​ព្រះអង្គ ដែល​បានធ្វើ​ឲ្យ ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួលបាន​ឯករាជ្យភាព បូរណភាព​ទឹកដី ឯកភាព​ទឹកដី ឯកភាព​ជាតិ អព្យាក្រឹតភាព និង​កិត្យានុភាព​ដ៏​ល្បីល្បាញ​នៅលើ​សកលលោក​៕