គ្រូបង្វឹក Chelsea ត្រូវ FA ដាក់​បម្រាម​ចូល​ទីលាន​ប្រកួត​1​លើក​និង​ពិន័យ​7​ម៉ឺ​ន​ដុល្លារ

សមាគម​បាល់ទាត់​អង់គ្លេស (FA) បាន​ដាក់​បម្រាម​ដល់​លោក​ចូ​សេ មូ​រី​ន​ញ៉ូ គ្រូបង្វឹក​ក្លិប​តោ​ខៀវ​Chelsea មិន​ឱ្យ​ចូល​ទីលាន​ប្រកួត​១​លើក រួម​ទាំង​ពិន័យ​៥​ម៉ឺន​ផោន​ស្មើនឹង​៧​ម៉ឺ​ន​ដុល្លារ ពី​បទ​រិះគន់​អាជ្ញាកណ្ដាល ក្នុងអំឡុងពេល​ក្លិប​Chelsea​ប្រកួត​ចាញ់​ក្លិប Southampton 3-1 ។

គ្រូបង្វឹក​ក្លិប Chelsea  បាន​បង្ហាញ​អាកប្បកិរិយា​មិន​សមរម្យ​ក្រោយ​ពេល​ចប់​ការ​ប្រកួត​ជាមួយ​ក្លិប​Southampton កាលពី​ថ្ងៃ​ទី​៣ តុលា ២០១៥ ដោយ​ចោទប្រកាន់​អាជ្ញា​កណ្ដាល​ថា​មានការ​លំអៀង​បង្ក​ការ​អាប់អោន​ដល់​ការ​ប្រកួត​ត្រូវ​បាន FA ដាក់​បម្រាម​មិន​ឱ្យ​ចូល​ទីលាន​ប្រកួត​ចំនួន​១​លើក និង​ពិន័យ​៧​ម៉ឺន​ដុល្លារ ។

FA បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៤ តុលា ថា អតីត​គ្រូបង្វឹក Inter Milan និង Real Madrid រូប​នេះ​យល់ព្រម​ទទួលកំហុស និង​ទទួល​ការ​ក្រើនរំលឹក​ថា នឹង​មានការ​ដាក់​ទោស​​ជា​ថ្មី ប្រសិនបើ​នៅ​មិន​ទាន់​នឹកឃើញ​ពី​កំហុស​ក្នុង​រយៈពេល​១២​ខែ ។ ក្លិប​តា​ខៀវ​Chelsea ចាប់ផ្ដើម​រដូវ​កាល​២០១៥-២០១៦ ដំបូង​មាន​លក្ខណៈ​យ៉ាប់​យ៉ឺន​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១៦​នៃ​តារាង​មាន​៨​ពិន្ទុ និង​កំពុង​ត្រៀម​បើកទ្វារ​ទទួលភ្ញៀវ​ក្លិប Aston Villa នៅ​ថ្ងៃ​ទី​១៧ តុលា ខាង​មុខ ៕