​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ឲ្យ​កូនច្បង​ស្រលាញ់​ប្អូន​?

​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ឲ្យ​កូនច្បង​ស្រលាញ់​ប្អូន​?

​នៅពេល​ដែល​អ្នក​កើត​កូន​ទី​២ តើ​អ្នក​ធ្លាប់​សង្កេត​ឃើញ​ទេ​ថា កូនច្បង​តែងតែ​មាន​ភាព​ច្រណែន ហើយ​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​ប្អូន​ឡើយ ហើយ​គេ​តែងតែ​ឈ្លោះ​ជាមួយ​ប្អូន​ទៀតផង ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទៅ​ទើប​គេ​អាច​ស្រលាញ់​ប្អូន​បាន​នោះ ហើយ​ត្រូវ​គ្នា​?
 

​ចែករំលែក​ប្រដាប់ប្រដា​ល់លេង​
នៅពេល​ដែល​អ្នកទិញ​ប្រដាប់ប្រដា​ល់លេង​ឲ្យ​កូន អ្នក​មិន​ត្រូវ​ទិញ​ដូច​គ្នា​ទេ ហើយ​អ្នក​ត្រូវ​ទិញ​ប្រដាប់ប្រដា​ល់លេង​ប្លែកៗ​ឲ្យ​ពួក​គេ​លេង ដោយ​បង្រៀន​ឲ្យគេ​ចេះ​ចែករំលែក​ប្រដាប់ប្រ​ដា​ល់លេង​ជាមួយគ្នា ទើប​មនោសញ្ចេតនា​បងប្អូន​គេ​ល្អ​។​
 

​ចែករំលែក​អាហារ​
នៅពេល​ដែល​អ្នកទិញ​ការ៉េម ឬ​នំ​ដែល​ឆ្ងាញ់​ឲ្យ​កូន អ្នក​មិន​ត្រូវ​ទិញ​២​ទេ អ្នក​ត្រូវ​ទិញ​តែ​មួយ ហើយ​បង្រៀន​កូន​ឲ្យ​ចែក​គ្នា​បរិភោគ ព្រោះ​បើ​អ្នកទិញ​ឲ្យគេ​ម្នាក់​មួយ នោះ​គេ​នឹង​មិន​មាន​ភាពស្និទ្ធស្នាល​ឡើយ តែបើ​គេ​បរិភោគ​ជាមួយគ្នា នោះ​មនោសញ្ចេតនា​របស់គេ​ទាំង​ពីរ​នឹង​កាន់តែ​ល្អ​។​

ឱប​
អ្នក​ត្រូវ​តែ​ឧស្សាហ៍​ឲ្យគេ​ឱប​គ្នា ព្រោះ​ការ​ឱប​នេះ​អាច​បញ្ជាក់​ពី​ការស្រលាញ់រ​បស់បង​ចំពោះ​ប្អូន ដូចនេះ​គេ​នឹង​កាន់តែ​ត្រូវ​គ្នា ហើយ​កាន់តែ​ស្រលាញ់​ប្អូន​ជាង​មុន ជាង​នេះ​ទៅ​ទៀត​គេ​នឹង​មិន​ឈ្លោះ​ជាមួយ​ប្អូន​ឡើយ​។​

ហៅ​បង​ឲ្យជួយ​ប្អូន​
អ្នក​អាច​ហៅ​បង​ឲ្យជួយ​ពាក់​ស្បែកជើង​ឲ្យ​ប្អូន នាំ​ប្អូន​ទៅ​លាងដៃ ឬ​លាងដៃ​ឲ្យ​ប្អូន នាំ​ប្អូន​ទៅលេង ឬ​ជិះ​កង់​ជាមួយ​ប្អូន នោះ​យូរ​ទៅ​គេ​នឹង​អាច​ចុះសម្រុង​នឹង​ប្អូន​យ៉ាង​ងាយ ហើយ​មិន​ស្អប់​ប្អូន​នោះទេ ព្រោះ​គេ​មាន​ប្អូន​កំដរគេ​លេង  ហើយ​លេង​បាន​សប្បាយ​ទៀតផង​៕
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។