ស្ទះ​ទឹកដោះ គួរ​ដោះស្រាយ​បែបណា​ទៅ​?

ស្ទះ​ទឹកដោះ គួរ​ដោះស្រាយ​បែបណា​ទៅ​?

​បំបៅកូន​! បំបៅកូន​! បំបៅកូន​! ពិតណាស់ វា​ពិតជា​ឈឺ​ណាស់ ពេល​បំបៅ​ដោះកូន ក្នុងករណីនេះ ប៉ុន្តែ ការ​បំបៅ​ដោះកូន​បាន​កាន់តែញឹក នោះ​បញ្ហា​នឹង​បាន​ធូរស្រាល លឿន​ប៉ុណ្ណោះ​ដែរ ពីព្រោះ ទារក​អាចជួយ​បឺត​បង្ហូរ​ទឹកដោះ ដែល​កំពុង​ស្ទះ​នោះ​ចេញ​ឲ្យអស់ ហើយ​អ្នកនឹង​បាន​ធូរស្រាល​ជា​មិនខានឡើយ​។ ហើយ​ការ​រលាក និង​ហើម ក៏​នឹង​ស្រក​មក​វិញ​ផង​ដែរ​។​

​ពេល​វា​បាត់​ស្ទះ តំបន់​ជុំវិញ​ដោះ នឹង​នៅតែ​ក្រហម ឬ​តឹង ឬ​នៅ​ឈឺ ប៉ុន្តែ ប្រហែល​មួយ​អាទិត្យ​ក្រោយ វា​នឹង​លែង​ជា​បញ្ហា​ទៀតហើយ​។ យ៉ាងណាមិញ គួរ​បន្ត​ការ​បំបៅកូន ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។​

​ដើម្បី​សម្រួល​ដល់​បញ្ហា​ខាងលើនេះ អ្នក​ក៏​អាច​សាកល្បង វិធីសាស្ត្រ​ងាយៗ ខាងក្រោម​នេះ​បាន​ផង​ដែរ ៖
•​    ​ចាប់ផ្តើម ពេល​ឈឺ​សុដន់ ៖ ប្រសិនបើ​អ្នក​មិនសូវ​ឈឺ​ខ្លាំង​ទេ អ្នក​គួរ​សាកល្បង​បំបៅ​ដោះ​កូន នៅ​ដោះ​ដែល​ស្ទះ​ខ្លាំង​សិន ពីព្រោះ​កូន​របស់​អ្នក នឹង​ប្រឹង​បឺត​ខ្លាំង​នៅ​ពេល​ដំបូង​។ បើ​កូន​មិន​ចង់​បៅ អ្នក​អាច​ឲ្យ​ស្វាមី​របស់​អ្នក​បៅ ឬ​ប្រើ​ម៉ាស៊ីនបូមទឹក​ដោះ​ក៏​បាន​ដែរ​។​
•​    ​ម៉ាស្សា ៖ អ្នកជំនាញ​បាន​ណែនាំ​ថា ការ​ម៉ាស្សា​ដោះ នៅ​ជុំវិញ​កន្លែង​ឈឺ ដោយ​ថ្ម​មៗ អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ខ្លះ​ដែរ​។ ការដាក់​សំឡី​ក្តៅ​ឧ​ណ្ហៗ ជុំវិញ​ក្បាលដោះ អាច​ជួយ​បើក​រន្ធ​ទឹក​ដោះ និង​បន្ថយ​ការឈឺចាប់ និង​ហើម​បាន​។​

•​    ​ផ្លាស់ប្តូរ​របៀប ឬ​ទីតាំង​បំបៅកូន ៖ សាកល្បង​វិធីសាស្ត្រ​ខុសប្លែកគ្នា ដើម្បី​បំបៅកូន​។​
•​    ​សម្រាក ៖ វា​អាច​ធ្វើឲ្យ​អ្នកបាន​នឿយហត់ និង​បន្ថយ​ការឈឺចាប់​បាន​ខ្លះ​ដែរ​។​
•​    ​ទទួលទាន​អាហារ ឲ្យបាន​គ្រប់គ្រាន់ និង​មាន​ជីវជាតិ ៖ ចូរ​ផ្តោត​សំខាន់​ទៅលើ​សារធាតុចិញ្ចឹម នៅក្នុង​របប​អាហារ​របស់​អ្នក ដើម្បី​ជួយ​ពង្រឹង​ដល់ ប្រព័ន្ធ​ភាពស៊ាំ ហើយ​ផឹកទឹក​ឲ្យបាន​ច្រើន ដើម្បី​បំពេញ​ជាតិ​ទឹក​។​
•​    ​ពិចារណា​លើ​ការប្រើ​ថ្នាំ ៖ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​របស់​អ្នក ប្រសិនបើ​អ្នក​មិនអាច ដោះស្រាយ​បញ្ហា​នេះ​បាន ថា​តើ​អ្នក​គួរតែ​ប្រើ​ថ្នាំ ឬ​យ៉ាងណា​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។