៣​ចំនុច​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​នៅពេល​បរិភោគ​ស្វាយ​

៣​ចំនុច​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​នៅពេល​បរិភោគ​ស្វាយ​

​ផ្លែស្វាយ​គឺជា​ផ្លែ​ឈើ​ដែល​មាន​រសជាតិ​ផ្អែម និង​ជូរ​ដែល​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាត់​នូវ​អាការៈ​ក្អួត​បាន ប៉ុន្តែ​មិន​បញ្ជាក់ថា ស្ត្រី​មាន​ផ្ទៃពោះ​បរិភោគ​កាន់តែ​ច្រើន​កាន់តែ​ល្អ​នោះ​ទេ ដូចនេះ​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ខ្លះ​នៅពេល​ដែល​បរិភោគ​ផ្លែស្វាយ​នោះ​?

ប្រយ័ត្ន​ការ​ប្រតិកម្ម​
​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​នោះទេ ព្រោះ​មាន​អ្នក​ខ្លះ​អាច​ប្រតិកម្ម​ជា​មួយ​ស្វាយបាន ដោយ​គ្រាន់តែ​បរិភោគ​រួច ស្បែក​នឹង​រមាស់ ហើយ​ឡើង​កន្តួរ​ក្រហម ប៉ុន្តែ​អ្នកខ្លះ​ក្រោយពេល​ដែល​បរិភោគ​៦​ថ្ងៃ​រួច ទើប​មាន​អាការៈ​ទាំងនេះ ដូចនេះ​អ្នក​មិន​ត្រូវ​បរិភោគ​ច្រើន​ឡើយ អ្នក​គួរតែ​សង្កេត​បាន​មួយរយៈ​សិន​ទើប​ចាប់ផ្តើម​បរិភោគ​។​

ជំងឺ​ក្តៅ​ក្នុង​
នៅពេល​ដែល​អ្នក​បរិភោគ​ច្រើន អ្នកនឹង​អាចមាន​ជំងឺ​ក្តៅ​ក្នុង ដែល​អាច​ធ្វើឲ្យ​បំពង់​ក​អ្នក​ស្ងួត រមាស់ ឬ​ស្អក​ក​ជាដើម ជាងនេះទៅទៀត​វា​អាច​ធ្វើឲ្យ​មុខ​អ្នកប្រែជា​លឿង​នៅពេល​ដែល​អ្នក​បរិភោ​គ​ហួសកំណត់ ដូចនេះ​មួយថ្ងៃ​អ្នក​មិន​ត្រូវ​បរិភោគ​ឲ្យ​ហួស​ពី​៣​ផ្លែ​ឡើយ​។​

​សុខភាព​ខ្សោយ​
ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មាន​សុខភាព​ខ្សោយ ដូចជា​មាន​ជំងឺ​ស្បែក​ជំងឺ​ហើម​ជើង ជំងឺ​ទឹកនោម​ផ្អែម មិន​ត្រូវ​បរិភោគ​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ ហើយ​ថែមទាំង​អាច​ធ្វើឲ្យ​រាងកាយ​អ្នកឡើង​ជាតិ​ស្ករ​ទៀតផង​៕

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។