អស្ចារ្យមែន! គ្រាន់តែទទួលទានចេក​មួយថ្ងៃ​២ផ្លែ​អាចព្យាបាលជំងឺបាន​ច្រើន​មុខ

ចេកជាកំពូល​អាហារសម្បូរទៅដោយ​សារធាតុចិញ្ចឹមច្រើន​ដូចជា៖ ស៊ុយកូស, ភ្លុយតូស, គ្លុយកូស និងជាតិសរសៃ។ ដូច្នេះ ចេកដើរតួជា​អ្នកផ្តល់ថាមពល​បែបធម្មជាតិ។ យោង​តាមការ​សិក្សាបាន​បង្ហាញថា ចេក ២ផ្លែអាច​ជួយផ្តល់​ថាមពលគ្រប់គ្រាន់​ដល់អ្នកហាត់​កីឡាក្នុង​រយៈពេល ៩០នាទី។ ហេតុនេះ​ហើយទើប​ធ្វើឲ្យផ្លែចេក​ជាប្រភេទ​ផ្លែឈើ​មួយ​ដែល​ទទួល​បាន​ការពេញនិយម​ពីអ្នក​ហាត់កីឡា។ លើសពីនេះ​ទៀត ចេកបានផ្តល់​អត្ថប្រយោជន៏​ជាច្រើនផ្សេង​ទៀត ដែលអាច​ជួយអ្នកក្នុង​ការប្រយុទ្ធប្រឆាំង​នឹងជំងឺផ្សេងៗ​ដូចជា៖
 
អស្ចារ្យមែន! គ្រាន់តែទទួលទានចេក​មួយថ្ងៃ​២ផ្លែ​អាចព្យាបាលជំងឺបាន​ច្រើន​មុខ
ភាពក្រៀមក្រំ
យោងតាមការ​សិក្សាស្រាវជ្រាវដែលបាន​ចេញផ្សាយដោយ MIND បានឲ្យ​ដឹងថា មនុស្ស​ជាច្រើន​ដែលធ្លាប់ទទួល​រងនូវភាព​ក្រៀមក្រំ អាច​ប្រសើរឡើង​វិញបាន​ក្រោយពី​បាន​ពិសារ​ចេក។ ផ្លែចេក​ជួយឲ្យអ្នកស្រួលខ្លួន, ធ្វើឲ្យអារម្មណ៏​របស់អ្នក​ប្រសើរ និងអាចជួយបំបាត់​ភាពក្រៀមក្រំ​ផងដែរ។
អាការៈមុន​មករដូវ
ចេកជាប្រភព​នៃវីតាមីន B6 ដែលមាន​សមត្ថភាពអាចជួយស​ម្រួលដ​ល់កម្រិត​ជាតិស្ករក្នុង​ឈាម និងជួយ​សម្រួលអារម្មណ៏​របស់អ្នក។
ជំងឺខ្វះ​ឈាម
ការពិសារ​ចេកឲ្យបានទៀងទាត់អាច​ជួយខ្លួនអ្នកប្រយុទ្ធប្រឆាំង​នឹងជំងឺខ្វះឈាម ធ្វើឲ្យកម្រិត​ជាតិដែក​ឡើងខ្ពស់។ ជាតិដែក​ជួយជម្រុញដល់ការផលិតកោសិកាឈាម​ក្រហម ដូច្នេះ​វាជួយ​បង្កើន​កម្រិត​អេម៉ូក្លូប៊ីន​ក្នុងឈាម។
សម្ពាធឈាម
ចេកសម្បូរ​ទៅដោយសារធាតុប៉ូតាស្យូម មានសារធាតុសូដ្យូម​តិចតួច ដែលអាច​ជួយសម្រួលដល់​សម្ពាធឈាម។ ហេតុនេះហើយ រដ្ឋបាលផ្នែក​ឱសថសាស្ត្រ និង​អាហារ​នៅ សហរដ្ឋអាមេរិច បាន​បញ្ជាក់​ថា ផ្លែចេកមាន​សមត្ថភាពអាច​ជួយបន្ថយសម្ពាធ​ឈាម និងការពារ​ពីជំងឺដាច់សរសៃ​ឈាម​ខួរក្បាល។
ថាមពលខួរក្បាល
ការស្រាវជ្រាវមួយ​បានសិក្សាលើ​និស្សិត ២០០នាក់​នៅសាលា Twickenham (អង់គ្លេស) បាន​រកឃើញ​ថា ការទទួលទានចេក​អាចជួយបង្កើន​ថាមពល​ខួរក្បាល។ អ្នក​ចូលរួម​បានទទួលទាន​ចេកទាំង​នៅពេល​អាហារពេលព្រឹក, ពេលសម្រាក និង​អាហារថ្ងៃត្រង់ ហើយ​លទ្ធផលបានបង្ហាញ​ថា ផ្លែចេកនេះ​អាចជួយបង្កើន​សមត្ថភាពសិក្សា និង​ជួយ​ដល់​ការប្រលង​បាន​ប្រសើរ ដោយសារ​កម្រិតសារធាតុប៉ូតាស្យូម​ខ្ពស់ក្នុង​ផ្លែចេក។
ជំងឺទល់​លាមក
ចេកផ្ទុកទៅ​ដោយជាតិសរសៃ ដែលអាច​ជម្រុញដល់ចលនា​ពោះវៀន និងជួយព្យាបាល​បញ្​ហាទល់លាមក។
ឈឺក្បាលធីងធោង
យកផ្លែចេក ទឹកដោះគោ និងទឹកឃ្មុំ​លាយបញ្ចូល​គ្នា រួចទទួលទានដើម្បីព្យាបាល​អាការៈឈឺក្បាលធីងធោង។ ផ្លែចេកនេះនឹង​ជួយសម្រួលក្រពះ​របស់អ្នក ទឹកឃ្មុំនឹង​ជួយបង្កើន​កម្រិតជាតិ​ស្ករ​ក្នុងឈាម និងទឹកដោះគោនឹង​ជួយផ្តល់​ជាតិទឹក ហើយជួយឲ្យរាងកាយ​របស់អ្នក​ស្រស់ស្រាយ។
ឆ្អល់ក្តៅ​ដង្ហើម
ចេកមានផ្ទុកនូវ​សារធាតុអាំងតាស៊ីត​ធម្មជាតិ ដែល​អាចជួយព្យាបាល​បញ្ហាឆ្អល់​ក្តៅ​ដង្ហើម។ គ្រាន់តែ​ចេកមួយផ្លែ​ប៉ុណ្ណោះ​អាចជួយ​កាត់បន្ថយ​អាការៈឆ្អល់​ក្តៅដង្ហើម​របស់អ្នក​បាន​ភ្លាមៗ។
អាការៈ​ចាញ់កូន
ការទទួលទាន​ចេកអាចជួយរក្សា​កម្រិតជាតិស្ករ​ក្នុង​ឈាម និងជួយការពារ​អ្នកពីអាការៈ​ចាញ់កូន។
មូសខាំ
យកសាច់ខាង​ក្នុងចេកមក​ជូតត្រង់​កន្លែង​មូសខាំ។ វានឹងជួយកាត់​បន្ថយការ​ហើម និង​រមាស់ក្នុង​រយៈពេលតែ ២-៣នាទីប៉ុណ្ណោះ។
ជំងឺសរសៃ​ប្រសាទ
ចេកសម្បូរ​ទៅដោយវីតាមីន Bដែល​មានសមត្ថភាព​អាចជួយ​សម្រួល​ដល់ប្រព័ន្ធសរសៃប្រសាទ។
ដំបៅ
សាច់ផ្លែចេក​មានលក្ខណៈម៉ត់​រលោង ហើយទន់ជាមូលហេតុចម្បង​ដែលត្រូវបានគេប្រើវាជាឱសថព្យាបាលបញ្ហាពោះ​វៀន។ វាមានសមត្ថភាពកម្ចាត់​សារធាតុនៅក្នុង​ពោះវៀន ដូច្នេះ​អាចជួយកាត់បន្ថយ​ភាពរំខាន និង​ការលើស​ជាតិអាស៊ីត។
គ្រប់គ្រង​សីតុណ្ហភាព
នៅក្នុងប្រទេស​ថៃ និង​បណ្តាជាច្រើនផ្សេង​ទៀតជុំវិញពិភពលោក​បានប្រើប្រាស់ចេកដើម្បី​កាត់បន្ថយសីតុណ្ហភាពនៅ​ក្នុងខ្លួន ដោយសារភាព​ត្រជាក់ពីធម្មជាតិ​របស់​ផ្លែចេក៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អស្ចារ្យមែន! គ្រាន់តែទទួលទានចេក​មួយថ្ងៃ​២ផ្លែ​អាចព្យាបាលជំងឺបាន​ច្រើន​មុខ