សភា​អឺរ៉ុប​ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​ម្នាក់ សង្ស័យ​ធ្វើ​ចារកម្ម​ឱ្យ​រុ​ស្ស៊ី

សភា​អឺរ៉ុប​ដែល​បើក​កិច្ចប្រជុំ​ពេញអង្គ​នៅ​ទីក្រុង​ស្ត្រា​ស្បួ​រ បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១៤ តុលា ដក​អភ័យឯកសិទ្ធិ​សមាជិក​សភា​មួយ​រូប​របស់​ខ្លួន គឺ​ជនជាតិ​ហុង​គ្រី លោក BELA KOVACS សមាជិក​គណបក្ស​ស្តាំ​និយម​ជ្រុល JOBBIK ជាប់​សង្ស័យ​ពី​បទ​ធ្វើ​ចារកម្ម​ឱ្យ​រុ​ស្ស៊ី ។ ការ​ដក​អភ័យឯកសិទ្ធិ​នេះ​នឹង​អាច​ឱ្យ​តុលាការ​ហុង​គ្រី​បើក​ការ​ស៊ើបអង្កេត​មួយ ។

លោក KOVACS អាយុ​៥៤​ឆ្នាំ ដែល​ធ្វើ​ដំណើរ​ញឹកញាប់​មក​កាន់​ក្រុង​មូ​ស្គូ សង្ស័យ​ជួប​យ៉ាង​ទៀងទាត់ និង​ជា​សម្ងាត់​ជាមួយ​ពួក​អ្នកការទូត​រុ​ស្ស៊ី ។

ប្រទេស​រុ​ស្ស៊ី​ចាប់តាំងពី​វាទ​យក​តំបន់​គ្រី​មេ  ព្រមទាំង​លូកដៃ​ចូល​ក្នុង​សង្គ្រាម​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​មក បាន​ពង្រីក​សកម្មភាព​កាន់តែ​ខ្លាំង ពិសេស​សំដៅលើ​បណ្តា​គណបក្ស​ស្តាំ​និយម​ជ្រុល​អឺរ៉ុប ដែល​ខ្លួន​ប៉ុនប៉ង​ឱ្យ​គណបក្ស​ទាំងនេះ​ធ្វើការ​គាបសង្កត់​លើ​សភា​អឺរ៉ុប និង​មតិ​សាធារណៈ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប ។

បើ​ស៊ើប​ទៅ​ដឹង​ថា លោក​ពិតជា​ធ្វើ​ចារកម្ម​ឱ្យ​រុ​ស្ស៊ី នោះ​លោក KOVACS អាច​មានទោស​ជាប់គុក​ពី​២​ទៅ​៨​ឆ្នាំ ៕