ខេត្តកោះកុង រាប់បាត្រ​ព្រះសង្ឃ ៩០ អង្គ គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ​

កោះកុង: នៅ​សាលា​ខេត្តកោះកុង កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៥ បានរៀបចំ​ពិធីរាប់បាត្រ​ព្រះសង្ឃ​ចំនួន ៩០ អង្គ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ​ន​រោ​ត្ត សីហនុ គម្រប់​ខួប​បី​ឆ្នាំ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់ ​លោក​ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង និង​លោកស្រី ព្រមទាំង​ថ្នាក់ដឹកនាំ ម​ន្រី្ត​រាជការ​កងកម្លាំងប្រដាប់អាវុធ និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​
​    ​
​លោក​អ៊ូច ទូច នាយក​រដ្ឋបាល​សាលាខេត្ត​កោះកុង បាន​អាន​ពី​ព្រះរាជ​ជីវប្រវត្តិ​
​សង្ខេប​របស់​ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​បួងសួង​គុណព្រះរតនត្រ័យ សូម​ថ្វាយ​ព្រះរាជ​កុសល ព្រះ​បរម​រតន​កោដ្ឋ សូម​បាន​បន្ត​យាង​នៅ​សោយ​ព្រះ​បរមសុខ ក្នុង​ព្រះ​សុគតិភព និង​សូម​ឲ្យ​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ​របស់​ព្រះអង្គ ជួយ​តាម​ថែរក្សា​​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស ទទួលបាន​សេចក្តីសុខក្សេមក្សាន្ត សម្បូរ​រុងរឿង​ជា​យូរអង្វែង​តរៀង​ទៅ​។​
​    ​
​សូម​រំលឹកថា ករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ បាន​យាង​ចូល​ព្រះ​ទិវង្គត កាលពី​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១២ នៅឯ​មន្ទីរពេទ្យក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ជន្មាយុ​៩០​ព្រះវស្សា​៕