អ​គ្គ​​មេបញ្ជាការ​រង​កង​​ខេមរភូមិន្ទ​ថៃ​មក​ទស្សន​កិច្ចនៅ​​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ ប្រតិភូ​យោធា​ថៃ​ចំនួន​១៩​នាក់ បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​០២​រសៀល​ថ្ងៃ​ទី​១៥ តុលា ២០១៥ ដើម្បី​ទស្សនកិច្ច​មើល​ពី​សក្តានុពល​ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រតិភូ​ថៃ មុន​ចូល​មក​កម្ពុជា​នៅ​ខាង​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​ទឹកដី​កម្ពុជា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​​ប៉ែ​ត គេ​ឃើញ​មាន​រថយន្ត​ស៊ី​រ៉ែ​ន​នាំមុខ​ព្រោងព្រៀត ។

មន្ត្រី​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ប្រតិភូ​ថៃ​មួយ​ក្រុម​ខាងលើ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ប្រាក់ សាម​ស៊ុ​ប្រា​សេត អគ្គមេបញ្ជាការ​រង​កង​ខេមរភូមិន្ទ​ថៃ ។