បែកធ្លាយ រូបថត ពីកុមារភាព របស់បុរស មុខអក្សរ V ដែលធ្លាប់រងការរិះគន់

ចិន៖ កាលពីរដូវក្តៅកន្លងទៅ រូបថតរបស់យុវជន អាយុ១៨ឆ្នាំ ដែលមានងារជា "ព្រលឹងពស់" បានបង្កើតជាភាពចម្រូងចម្រាស់ និងបានដុតកម្តៅនៅលើ បណ្តាញសង្គមអុិនធឺណែតជាខ្លាំង។

បែកធ្លាយ រូបថត ពីកុមារភាព របស់បុរស មុខអក្សរ V ដែលធ្លាប់រងការរិះគន់

តារាម៉ូដែលក្រុង Beijing ឈ្មោះ Liu Zichen អាយុ១៨ឆ្នាំ ជាកូនកាត់ ចិន-អាមេរិក ធ្លាប់បានបង្ហោះរូបថតរបស់ខ្លួននៅលើបណ្តាញសង្គមចិន Weibo ដោយបង្ហាញពីលក្ខណៈពិសេសប្លែកនៃសម្រស់របស់ខ្លួន ហើយអះអាងថាវាគឺសម្រស់ធម្មជាតិផងដែរ។

រូបសម្រស់ចម្លែក មានតែមួយគ្មានពីររបស់ Liu គឺមានស្បែកដូចជាព័រសឺឡែន ភ្នែកធំដូចជាតុក្កតា និងចង្ការស្រួច និងទម្រង់មុខដូចទៅអក្សរ V។ ក្រោយពីអះអាងថាអ្វីទាំងអស់នេះ គឺជាអំណោយពីធម្មជាតិនោះ បានធ្វើឲ្យអ្នកនិយមលេងអិុនធឺណែតជាច្រើន បញ្ចេញប្រតិកម្ម និងរិះគន់ឡើងចាស់ដៃទៀតផង។ ក្នុងនោះមានម្នាក់បានដាក់មតិថា៖ "ប្រសិនបើសម្រស់អ្នកឯងធម្មជាតិមែននោះ ចឹងគ្មានប្រជាជនចិនណាមួយ មានសម្រស់ធម្មជាតិនោះទេ!"។

មិនតែប៉ុណ្ណោះ អ្នកនិយមលេងអុិនធឺណែតភាគច្រើន បាននាំគ្នាស្វែងរកជីកគាស់កកាយ នូវរូបភាពពីអតីតកាលរបស់ Liu ដើម្បីបង្ហាញការពិតផងដែរ។ ដែលកាលនោះមានម្ចាស់គណនីWeibo ម្នាក់បានបង្ហាញរូបថត នៅលើលិខិតឆ្លងដែនរបស់ Liu ដែលថតកាលពី៥ឆ្នាំមុន យកមកបង្ហោះ ឃើញថារូបសម្រស់របស់គេ ពិតជាមានភាពខុសគ្នាពិតមែន។ ក្រោយមក Liu ក៏បានសារភាពគេពិតជាមាន ការកែកុនច្រមុះបន្តិចមែន ហើយចំពោះចង្ការស្រួចជាទម្រង់អក្សរ V របស់គេវិញគឺ កើតឡើងពីលទ្ធផលនៃការបិតម៉ាស់ ថែរក្សាសម្រស់មួយប្រភេទ តែប៉ុណ្ណោះ។

ជាពិសេស កាលពីពេលថ្មីៗនេះ អ្វីដែលធ្វើឲ្យ Liu អស់ពាក្យនឹងតបត នឹងគេទៅទៀតនោះ គឺរូបថតពីកុមារភាពរបស់រូបគេ ជាច្រើនប៉ុស្តិ៍បានបែកធ្លាយ ឃើញថាមុខមាត់ និងរូបរាង របស់គេពីមុន គឺពិតជាមិនមានទម្រង់ដូចគ្នានោះទេ៕

តោះចង់ដឹង Liu កាលពីកុមារភាពមាសម្រស់យ៉ាងណានោះ សូមទស្សនារូបថតខាងក្រោមនេះ៖

បែកធ្លាយ រូបថត ពីកុមារភាព របស់បុរស មុខអក្សរ V ដែលធ្លាប់រងការរិះគន់
បែកធ្លាយ រូបថត ពីកុមារភាព របស់បុរស មុខអក្សរ V ដែលធ្លាប់រងការរិះគន់
បែកធ្លាយ រូបថត ពីកុមារភាព របស់បុរស មុខអក្សរ V ដែលធ្លាប់រងការរិះគន់
បែកធ្លាយ រូបថត ពីកុមារភាព របស់បុរស មុខអក្សរ V ដែលធ្លាប់រងការរិះគន់

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត