អា​មៀរ ខាន់ លុប​ចោលការ​ចរចា​ឡើង​ប្រកួត​ជាមួយ​ម៉ា​នី ប៉ាក់​គី​អាវ នៅ​ឆ្នាំ​ក្រោយ

អា​មៀរ ខាន់ អ្នក​ប្រដាល់​ជនជាតិ​អង់គ្លេស បង្ហើប​ឱ្យ​ដឹង​ថា លោក​បាន​លុប​ចោលការ​ចរចា​ឡើង​ប្រកួត​ជាមួយ​ម៉ា​នី ប៉ាក់​គី​អាវ អ្នក​ប្រដាល់​ជនជាតិ​ហ្វី​លី​ពី​ន នៅ​ឆ្នាំ​ក្រោយ​ហើយ បន្ទាប់​ពី​ភាគី​ម្ខាង​ទៀត​បង្ហាញ​ឥរិយាបថ​មិន​យល់ព្រម ។

អា​មៀរ ខាន់ បាន​ខកបំណង​ក្នុង​ការ​ឡើង​ប្រកួត​ជាមួយ​ហ្វ្ល​យ ម៉េ​វេ​ដ​ឌ័​រ កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ជនជាតិ​អា​មេ​រិ​ក កាលពី​ខែកញ្ញា កន្លង​ទៅ និង​កាលពីមុន​នេះ​សាមីខ្លួន​ក៏​មាន​សង្ឃឹមថា នឹង​មានឱកាស​ប្រកួត​ជាមួយ​ម៉ា​នី ប៉ាក់​គី​អាវ ដែរ ។ ប៉ុន្តែ​ជា​ចុង​ក្រោយ​នេះ មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ប៉ាក់​គី​អាវ អាច​នឹង​ចរចា​សុំ​សងសឹក​ហ្វ្ល​យ ម៉េ​វេ​ដ​ឌ័​រ​ជា​ថ្មី​មុន​ពេល​រូបគេ​ចូល​និវត្តន៍ ។

ទោះជា​បែប​ណា មានការ​ព្យាករ​ទុក​ថា អា​មៀរ ខាន់ ដែល​បច្ចុប្បន្ន​ជា​ជើងឯក​ទម្ងន់​ស្រាល​របស់ WBC នោះ អាច​នឹង​ប្ដូរ​ទិស​ទៅ​ប្រកួត​ជាមួយ​ដេ​ន​នី ហ្គា​ស៊ី​យ៉ា និង​ឡា​មុន ពី​ទ័​រ​សុ​ន ដែល​ពួក​គេ​ធ្លាប់​ឈ្នះ​កាលពីមុន រួម​ទាំង​អ្នក​ប្រដាល់ ធី​ម ប៊្រេ​ដ​លី ជើងឯក​ទម្ងន់​ស្រាល​របស់ WBO និង​ខេ​ល​ប្រ៊ូ​ក ជើងឯក​ទម្ងន់​ស្រាល​របស់ IBF ក៏​ថា​បាន ៕