មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​

​ប៉ា​គី​ស្ថាន​៖​យ៉ាងហោចណាស់​មនុស្ស​ចំនួន​៧​នាក់​បាន​ស្លាប់ និង​៩​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ព្រឹត្តិការណ៍​ជន​បំផ្ទុះ​គ្រាប់បែក​ម្នាក់​បាន​បំផ្ទុះ​ខ្លួនឯងនៅ​ការិយាល័យ​​តំណាងរាស្ត្ររបស់​គណបក្សកាន់អំណាច​នៅ​កណ្ដាល​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ម្សិលមិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីនគរបាល​។ 

​មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្នុងចំណោម​អ្នករងរបួស​ទាំង ៩​នាក់​មាន​មួយចំនួន ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ មន្ត្រី​ដដែល​បាន​បន្តថា​រហូតមកដល់​ពេលនេះ គេ​នៅ​មិនទាន់​បានដឹង​ច្បាស់ នៅឡើយ​ទេ​ថា នរណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​។ 

​ទោះបីជា​យ៉ាងណាក៏ដោយ​ករណីនេះ​គេ​បានដាក់​ការសង្ស័យ​លើ​ពួក​តា​លី​បង់​ប៉ា​គី​ស្ថាន ដែល​កន្លងមក​តែង​បង្ក​ការវាយប្រហារ​លើ កងកម្លាំង​រដ្ឋាភិបាល​ទូទាំងប្រទេស និង​អះអាង ទទួលខុសត្រូវ​៕

មនុស្ស​៧​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​