បង្ក្រាប​គ្រឿង​ញៀន​នៅ​ភូមិ​ត្រពាំង​ឈូក​ឃាត់ខ្លួន​ជន​សង្ស័យ​៣នាក់​

រាជ​ធានី​ភ្នំពេញ​៖ នៅ​ម៉ោង១២ និង​១០​នាទីថ្ងៃ​ត្រង់​ ថ្ងៃ​ទី​១៥ តុលា សមត្ថ​កិច្ច​បាន​បង្ក្រាបករណីជួញដូរ​គ្រឿង​ញៀន នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ឃាត់​ជនសង្ស័យ​ចំនួន​៣​នាក់​​ ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀនក្រាម​ពណ៌​ថ្លា ៦​កូន​កញ្ចប់ និង​ថ្នាំ​ពណ៌​ផ្កាឈូក​ចំនួន​១​គ្រាប់ ៕