ឆេះ​សណ្ឋាគារ ឌឺ​លុច​សារី បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​

សៀមរាប: ​អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ The Luxury Concepf ទាំង​ព្រឹក​ព្រលឹម ភ្ញៀវ​បរទេស​ភ័យ​ស្លន់ស្លោ​នាំគ្នា​រត់ចេញ​ក្រៅ​បន្ទប់​។​
​    ​
​ហេតុការណ៍​នេះ​បានកើត​ឡើង​នា​ម៉ោង ៦​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ស្ថិតក្នុង​ក្រុមទី​១៤​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ជាប់​របង​អតីត​មន្ទី​រ​អប់រំ​យុវជន​និង​កីឡា​ខេត្ត ។​
​    ​
​លោក​អនុសេនីយ៍ឯក​សំ សារ៉ូ មេបញ្ជាការ​ង​អាវុធហត្ថ​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា បន្ទប់​ជាន់​ក្រោម​នៃ​សណ្ឋាគារ​ឌឺ​លុច​សារី  ដែលមាន​ទំ​ហុំ​៤​គុណ​៥​ម៉ែត្រ បាន​ត្រូវ​ភ្លើង​ឆាបឆេះ​ខូចខាត​សម្ភារៈប្រើប្រាស់​ក្នុង​បន្ទប់​ទាំងស្រុង​។ ហេតុការណ៍​ខាងលើនេះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។

 លោក​បន្តថា ម្ចាស់​សណ្ឋាគារ​នេះ​មានឈ្មោះ សាំង វិទូ ប្រុស​អាយុ​៤៥​ឆ្នាំ ។ នៅក្នុង​ហេតុការណ៍​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អាវុធហត្ថ​ចំនួន​ពីរ​គ្រឿង បានចេញ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​បាញ់​ទឹក​អស់​មួយ​រថយន្ត ភ្លើង​បាន​រលត់​អស់ទាំង​ស្រុង ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​៕

ឆេះ​សណ្ឋាគារ ឌឺ​លុច​សារី បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​

ឆេះ​សណ្ឋាគារ ឌឺ​លុច​សារី បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​

ឆេះ​សណ្ឋាគារ ឌឺ​លុច​សារី បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​