រដ្ឋាភិបាល​ភូមា​ចុះ​កិច្ចព្រមព្រៀង​ឈប់បាញ់​ជាមួយ​ក្រុមឧទ្ទាម

នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋាភិបាល​ភូមា​បាន​ចុះ​ហត្ថលេខា​​​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​ជាមួយ​បណ្តា​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច ដែល​ជា​ជំហាន​ដ៏សំខាន់​មួយ នៅ​ក្នុង​ដំណើរការ​ឈាន​ទៅ​បញ្ចប់​សង្រ្គាម​ស៊ីវិល ដែល​អូសបន្លាយពេល​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។ បទឈប់បាញ់​នេះ​ក៏​មាន​សារៈសំខាន់​ខ្លាំងដែរ នៅក្នុងពេល​ដែល​ភូមា​កំពុង​ត្រៀម​ខ្លួន​រៀបចំ​បោះឆ្នោត​ជាតិ​ជា​ប្រវត្តិសាស្រ្ត នៅ​ថ្ងៃ​ទី​៨វិច្ឆិកា​ខាងមុខ។ ក៏ប៉ុន្តែ សារៈសំខាន់​នេះ​ត្រូវ​បាន​កាត់បន្ថយ​មួយផ្នែក ដោយសារ​តែ​មាន​ក្រុម​ឧទ្ទាម​ខ្លះ​មិនព្រម​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ឈប់បាញ់​នេះ។