នគរបាល​ ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ ១២​ឆ្នាំ

ភ្នំពេញ: កងកម្លាំង​នគរបាល​ស្រុក​សំពៅ​លូន បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​ដែល​បាន​រួមភេទ​ជាមួយ​អនីតិជន ​ក្រោម​អាយុ​ ១៥ ​ឆ្នាំ កាលពី​វេលា​ម៉ោង​ ១២:៤៥​នាទី ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្រុមទី​៧ ភូមិ​ពោធិ​ជ្រៃ ឃុំ​សិរី​មា​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​ជនសង្ស័យ​ឈ្មោះ ប្រម បញ្ញា ភេទ​ប្រុស អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ ជនសង្ស័យ​រូបនេះ​ បានធ្វើ​សកម្មភាព​រួមភេទ​ជាមួយ​ក្មេងស្រី អនីតិជន​ អាយុ ១២​ឆ្នាំ ទីលំនៅ​ស្នាក់នៅ​ភូមិ​ពោធិ​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន រហូត​បានសំរេច ​១​លើក​។​

ជនសង្ស័យ​ ត្រូវបាន​កម្លាំង​នគរបាល ​ឃាត់ខ្លួន និង​កំពុង​កសាង​សំណុំរឿង​ បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​តាមច្បាប់៕