សម្តេចតេជោ ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស «ផ្នែកអក្សរសាស្រ្ត» ពីសាកលវិទ្យាល័យ ក្វាងស៊ី របស់ចិន

ភ្នំពេញ៖ សាកលវិទ្យាល័យក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ  បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអក្សរសាស្ត្រ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា។

លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សញ្ញាបត្រកិត្តិយសផ្នែកអក្សរសាស្រ្តនេះ ឆ្លើយ  តបទៅនឹងស្នាដៃរបស់សម្តេចតេជោ ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ  ។

សម្តេចតេជោ បានបញ្ជាក់ថា សញ្ញាបត្រនេះ មិនមែនសម្រាប់តែសម្តេចតេជោ ហ៊ុន សែន តែម្នាក់ទេ តែបានផ្តល់ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ពីព្រោះ វាគឺជាការទទួលស្គាល់អំពីការខិតខំប្រឹងប្រែងរួមគ្នា នៅ ក្នុងបុព្វហេតុកសាងជាតិមាតុភូមិជាទីស្រឡាញ់ទាំងអស់គ្នា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែកញ្ញា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានសញ្ញាបត្របណ្ឌិតកិ តិ្តយស «ភាពជាអ្នកដឹកនាំឆ្នើម» ពីសាកលវិទ្យាល័យ លីមកុងវីង នៃប្រទេសម៉ាឡេស៊ីផងដែរ៕