ប៉ូលិស​ចាប់​បុរស​ម្នាក់ ពីបទ​ជួញ​ម៉ា​ទឹកកក ច្រក​ក្នុង​បំពង់​ប៉ឺ​ត លាក់​ក្រោម​កែបម៉ូតូ​

ខេត្តបន្ទាយមានជ័យ: បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ប៉ូលិស​បាន​ឆ្មក់​បង្ក្រាប ចាប់បាន​ជនសង្ស័យ​ម្នាក់ ខណ​:​កំពុង​ជួញដូរ​គ្រឿងញៀន ដែល​ច្រក​ក្នុង​បំពង់​បឺត​លាក់​ក្រោម​កែបម៉ូតូ​។​
  ការចាប់​បុរស​អ្នកជួញដូរ​គ្រឿង​ញៀ​នោះ បានធ្វើ​ឡើង នៅ​ម៉ោង ៣​រសៀល​ថ្ងៃទី​១៤​តុលា ឆ្នាំ​២០១៥ កន្លងមក នៅ​ចំណុច​ក្បាល​ស្ពានថ្ម​អំណោយ​សម្តេច​តេ​ជោ​ហ៊ុនសែន ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ នៅ​ល្ងាច​ថ្ងៃទី​១៥​តុលា​នេះ ប៉ូលិស បាន​កសាង​សំណុំរឿង បញ្ជូន​ជន​នោះ ទៅ​តុលាការ​។​
    
​លោក ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​នគរបាល ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័យ មានឈ្មោះ ចា​ត ទាវ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
 
​លោក​និយាយ​បន្តថា ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា ជនសង្ស័យ កំពុង​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ខាងលើ  បន្ទាប់មក​នគ​បាល​មួយក្រុម បាន​ចុះទៅ​បង្ក្រាប ដោយ​ឃាត់ខ្លួន និង​បាន​ដកហូត​វត្ថុតាង​ល្មើស រួមមាន ដូចជា ម្សៅ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ឬ​ម៉ា​ទឹកកក​ចំនួន ១៥ កំណាត់ ដែល​គេ​ច្រក​ក្នុង​បំពង់​បឺត ដែកកេះ​១ និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួនទៀត ទូរ​សព្ទ័​ដៃ​មួយគ្រឿង និង​ម៉ូតូ​ជា​មធ្យោបាយ​ចែកចាយ​មួយគ្រឿង​ទៀតផង​។​
 
​ជនសង្ស័យ​ទទួលស្គាល់​កំហុស ដោយ​ថា របរ​ខុសច្បាប់​នេះ វា​ចំណេញ​ច្រើន បើសិន​សមត្ថកិច្ច​បង្ក្រាប​មិនបាន​នោះ​៕​

ប៉ូលិស​ចាប់​បុរស​ម្នាក់ ពីបទ​ជួញ​ម៉ា​ទឹកកក ច្រក​ក្នុង​បំពង់​ប៉ឺ​ត លាក់​ក្រោម​កែបម៉ូតូ​

ប៉ូលិស​ចាប់​បុរស​ម្នាក់ ពីបទ​ជួញ​ម៉ា​ទឹកកក ច្រក​ក្នុង​បំពង់​ប៉ឺ​ត លាក់​ក្រោម​កែបម៉ូតូ​