យុវជន​២​នាក់​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​១​គ្រឿង​ជ្រុល​ទៅបុក​នឹង​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​ដួល​ប្រកាច់​ពេញ​ផ្លូវ​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយសារ​បើក​ជែង​វ៉ា​រថយន្ត​មួយគ្រឿង​បាន​ជ្រុល​ទៅបុក​នឹង​រថយន្ត​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង ៣​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ ស្ថិតនៅ​ក្នុងភូមិ​កន្សែង ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​ ​ ​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បរិបូណ៌​បាន​និយាយ​អោយដឹងថា​៖ យុវជន​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហៀ​ង វ៉ង់ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជាង​ហ្លួង ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ របួសស្រាល ម្នាក់ទៀត​ឈ្មោះ ហាង ឆេង​វ៉ាន់ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ ភ​មិ​ស្វាយ​គយ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ របួសធ្ងន់ ។

មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1BC.8230 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​ពេលមកដល់​ចំណុចកើតហេតុ​បាន​វ៉ា​រថយន្ត​មួយគ្រឿង បណ្តាលអោយ​ជ្រុល​ទៅបុក​នឹង​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក ម៉ែ​ក​សឺ​ដេ​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2K.0009 បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាលអោយ​វុ​វជន​ទាំង​២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល ហើយ​ត្រូវបាន​គេ​ដឹក​ចូលទៅ​សង្គ្រោះ​ព្យាបា​ ​ល​នៅក្នុង​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌ តែដោយសារ​របួសធ្ងន់​ពេក គ្រូពេទ្យ​បាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ជា​បន្តទៀត ។​

​ចំណែក​ម៉ូតូ​ជនរងគ្រោះ និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក បរិបូណ៌​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ ដើម្បី​រង់ចាំ​ការដោះស្រាយ​ជាមួយ​ភាគី​ទាំង​២​តាម​និតិ​វិធី ៕ រិ​ទ្ធិ ជ័យ​

KA-15-10-2015-01 KA-15-10-2015-02 KA-15-10-2015-03 KA-15-10-2015-04 KA-15-10-2015-05