អាមេរិក​ពន្យា​ពេល​ដក​ទ័ព ​ចេញ​ពី​អាហ្វហ្កានីស្ថាន​​

លោក​ប្រធានាធិបតី​អូបាម៉ា ​បាន​ថ្លែង​បញ្ជាក់​​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ ការ​ដក​កម្លាំង​ទ័ព​ ចេញ​ពី​អាហ្វហ្កានីស្ថាន​ នឹង​ពន្យា​រហូត​ទាល់​តែ​ដល់​ដំណាច់​ឆ្នាំ​២០១៦។ បច្ចុប្បន្ននេះ ​កងទ័ព​អាមេរិក​ ដែល​នៅ​សេស​សល់​ប្រមាណ​ជា​ ១ម៉ឺន​នាក់ ​កំពុង​ឈរ​ជើង​នៅ​អាហ្វហ្គានីស្ថាន ​តាម​តំបន់​យុទ្ធសាស្ត្រ​មួយ​ចំនួន​ ដែល​តួនាទី​ពួក​គេ​គឺ ​ផ្តល់​ជំនួយ​បច្ចេកទេស​ ដល់​កងទ័ព​របស់​អាហ្វហ្កានីស្ថាន ​តាម​រយៈ​ការ​បង្វឹក​ហាត់ ​ការ​ផ្តល់​ទិន្នន័យ​ព័ត៌មាន​ជា​ដើម។