ផ្លែ​ក្រ​បែក​ជួយ​អ្វីខ្លះ​ដល់​សុខភាព ?

Sanofi

​ត្របែក​ជា​ប្រភេទ​ផ្លែឈើ​តាម​រដូវ​កាល​ក្នុង​តំបន់​ត្រូពិច វា​មាន​គ្រាប់​តូចៗ​រឹង​ច្រើន​នៅ​កណ្តាល​ផ្លែ ។ ក្រៅពី​រសជាតិ​ផ្អែម​ឆ្ងាញ់ និង ក្លិនក្រអូប​ហើយ​នោះ ត្របែក​ក៏មាន​គុណសម្បត្តិ​ផ្នែក​សុខភាព​ជាច្រើន​ដូចជា ៖

១ – ធ្វើ​ឲ្យ​ប្រសើរ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ : ផ្លែ​ត្របែក​សម្បូរ​ដោយ​ វីតាមីន C ដែល​អាចជួយ​ការពារ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ប្រឆាំងនឹង​បញ្ហា​រលាក និង ឈឺសន្លាក់ ។

២ – កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ពី​ជំងឺមហារីក : ព្រោះ​វា​មាន​សារធាតុ​ជួយ​កាត់បន្ថយ​បញ្ហា​ដុះ​សាច់​ខុស​ប្រក្រតី ។ ក្រៅពីនេះ​វា​សម្បូរ​ដោយសារ​ធាតុ​លី​កូ​ប៉ែន ( Lycopene ) និង ប៉ូ​លី​ហ្វេ​ណុល ( Polyphenols ) ពិសេស​ជួយ​ការពារ​ការវិវឌ្ឍ​ទៅ​កើត​ជំងឺមហារីក​សុដន់ ក្រពេញ​ប្រូ​ស្តា​ត ស្បែក សួត និង ពោះវៀន ។

៣ – ប្រសើរ​សម្រាប់​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម : ព្រោះ​វា​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ និង រារាំង​មិន​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម ។ ក្រៅពីនេះ​វា​មាន​អាហារ​កាក​សរសៃ​ច្រើន ជួយ​ទប់​លំនឹង​កម្រិត​ជាតិ​ស្ករ ។

៤ – កាត់បន្ថយ​ភាព​ចាស់​នៃ​ស្បែក : សារធាតុ​រ៉ាឌីកាល់​សេរី​អាចធ្វើ​ឲ្យ​ស្បែក​​ជ្រួញ និងឆាប់​ចាស់។ ដូច្នេះ​បើ​អ្នក​បានទទួល​ទាន​ផ្លែ​ត្របែក​ញឹកញាប់ វា​អាចជួយ​ផ្តល់​វីតាមីន A វីតាមីន C និង ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរីជួយ​កាត់បន្ថយ​សភាព​ចាស់​នៃ​ស្បែក។​

៥ – បង្កើន​សុខភាព​បេះដូង : តាម​ការសិក្សា និង លទ្ធផល​ចេញផ្សាយ​ដោយ​ទស្សនា​វ​ដ្តី Journal of Human Hypertension បាន​ឲ្យ​ដឹងថា ផ្លែ​ត្របែក​ជួយ​ទប់​លំនឹង​សារធាតុ​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម​ក្នុង​រាងកាយ និង ទប់​លំនឹង​សម្ពាធ​ឈាម ជាពិសេស​ចំពោះ​អ្នកជំងឺ​លើសឈាម ។ ក្រៅពីនេះ​វា​ក៏​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល និង ទ្រី​គ្លី​សេ​រីដ បាន​ក្នុង​កម្រិត​មួយ​ទាប​ផងដែរ ។

៦ – ជួយ​បន្ថយ​បញ្ហា​ទល់លាមក : ត្របែក​មួយ​ផ្លែ​អាចបំពេញ​បាន ១២ ភាគរយ​នៃ​អាហារ​ប្រចាំថ្ងៃ​ដល់​រាងកាយ ជាពិសេស​វា​ជួយ​សម្រួល​បញ្ហា​ទល់លាមក​បាន​ប្រសើរ​បំផុត ។

៧ – ជួយ​ចក្ខុប្រសាទ : បើទោះជា​វា​មិន​សម្បូរ​វីតាមីន A ដូច​ការ៉ុត​ក្តី ​ត្របែក​នៅតែ​ជា​ជម្រើស​មួយ​ដ៏​ប្រសើរ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន A ខ្លះ ដែល​ជួយ​ដល់​ចក្ខុប្រសាទ និង កាត់បន្ថយ​បញ្ហា​ជំងឺខ្វាក់មាន់ ។

៨ – ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ : សារធាតុ​អាស៊ីដហ្វូលីក វីតាមីន B9 ក្នុង​ផ្លែ​ត្របែក​អាចជួយ​ដល់​ការវិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក​ក្នុង​ផ្ទៃ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង កាត់បន្ថយ​បញ្ហា​កូន​កើត​មិន​គ្រប់លក្ខណៈ ។​

៩ – ជួយ​បន្ធូរ​ភាព​តានតឹង​ក្នុង​អារម្មណ៍ : ជាតិ​ម៉ាញេស្យូម​ក្នុង​ផ្លែ​ត្របែក​ជួយ​បន្ថយ​ភាព​តានតឹង​អារម្មណ៍ និង សម្រួល​ចលនា​សាច់ដុំ ។ ដូច្នេះ​បើ​អ្នក​ច្រើន​មាន​បញ្ហា​ស្ត្រេ​ស​ខ្លាំង​អ្នក​គួរ​សាកល្បង​ទទួលទាន​ផ្លែ​ត្របែក​ហើយ ។

១០ – ល្អ​សម្រាប់​សុខភាព​ខួរក្បាល : ខួរក្បាល​ជា​សរីរាង្គ​សំខាន់​មួយ​នៃ​រាងកាយ ហើយ​ការថែរក្សា​វា​ឲ្យ​មាន​សុខ​ភាពល្អ​គឺជា​រឿង​ចាំបាច់ ។ វីតាមីន B3 និង B6 អាចជួយ​សម្រួល​ចលនា​ឈាមរ​ត់ទៅ​ចិញ្ចឹម​ខួរក្បាល និង ធ្វើ​ឲ្យ​ខួរក្បាល​មាន​សុខ​ភាពល្អ ។

១១ – កាត់បន្ថយ​បញ្ហា​ឈឺធ្មេញ : ចំពោះ​ស្លឹក​ត្របែក​វិញ​អាច​យកទៅ​ព្យាបាល​អាការ​ឈឺធ្មេញ​បាន​ប្រសើរ​បំផុត ។ ​ក្រៅពីនេះ វា​ក៏​ជួយ​ការពារ​បញ្ហា​រលាក​អញ្ចាញ និង ជួយ​កម្ចាត់​បាក់តេរី​នៅក្នុង​មាត់ ៕ សុផល​





Related