ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២១)

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២១)

ភាគទី២១

«អរគុណ​ណាស់​បង​យស់! គឺ​វា​ថ្លៃ​ពេក​ហើយ ​បង​យស់​ត្រូវ​យក​ទៅ​វិញ​ចុះ! ស៊ីវី​រវល់​បន្តិច!​ ចប់​ការងារ​ខល​ទៅ​រក​បង​យស់​និយាយ​គ្នា​!»
នាង​ដាក់​ទូរសព្ទ​ចុះ​ ហើយ​ងាក​ទៅ​រក​ធានិត​ក៏​ដូចជា​អេមី​ដែល​នៅ​ធ្វើ​ភ្នែក​ឡិងឡង់។
«បង​មិន្ទ​ទៅ​ណា​ហើយ​?!»
អ្នក​ទំាង​ពីរ​មិន​បាន​ចម្លើយ​អី​នឹង​ឆ្លើយ​ចំពោះ​ហេតុការណ៍​គួរ​ឱ្យ​ភិតភ័យ ​ជំនួស​នេះ​ទេ ​ដូច្នេះ​ទើប​នាង​ប្រញាប់​ក្រោក​ដើរ​ទៅ​តាម​គេ​វឹង។
តែ​មក​ដល់​ទ្វារ​ នាង​នឹក​ឃើញ​វិញ​ក៏​បក​ក្រោយ ​ហើយ​វាចា​បន្ថែម៖
«អេមី ធានិត​ជួយ​ដោះ​ខ្សែ​ដៃ​នេះ​ចេញ​ណ៎ា ឆាប់​ឡើង​!»

នាង​ដោះ​វត្ថុ​នោះ ហើយ​ចាកចេញ​ពី​បន្ទប់​តម្រង់​ទៅ​រក​បន្ទប់​គេ ​កាត់​តាម​បន្ទប់​ប្រជុំ នាង​ក៏​ឃើញ​ខ្នង​គេ​នៅ​ទី​នោះ​ទៅ​ហើយ​។
បន្ទាប់​ពី​គេ គឺ​ដាអ៊ីណា​ដែល​ព្រឹក​មិញ​នេះ​ទើប​តែ​បាន​ធ្វើ​ឱ្យ​អេមី​យំ​ហើម​ភ្នែក។​
ធានិត​ចូល​មក​តាម​ពី​ក្រោយ​ ហើយ​អង្គុយ​ ការ​ប្រជុំ​ក៏​បាន​ចាប់ផ្តើម​។
ស្រទន់​អង្គុយ​ចុះ​យឺតៗ​ ហើយ​លប​មើល​មុខ​គេ​ដែល​ក្រញូវ​សម្លឹង​កុំព្យូទ័រ។​ គេ​ប្រហែល​ជា​មក​រក​នាង​ទាក់ទង​នឹង​កិច្ច​ប្រជុំ​នេះ ប៉ុន្តែ​គេ​​​ឃើញ​ដល់​រឿង​ដែល​ធ្វើ​ឱ្យ​ចិត្ត​គេ​​ពេល​ឃើញ​នាង​ទទួល​អំណោយ​ ដ៏​មាន​តម្លៃ​បែរ​ជា​ឆេះឆួល​បាន​ជា​ចាកចេញ​មក​វិញ​។

​ចុងក្រោយ​ដែល​ពិបាក​គឺ គេ​ដឹង​ថា ​បង​យស់​បាន​ខល​មក​រក​នាង​ទៀត។
បេះដូង​នាង​កំពុង​អាណិត​ប្រុស​ស្នេហ៍​ព្រួច ​ស្រាប់តែ ​SMS​ នាង​លោត​មក​។ នាង​ស្រវា​រកមើល​នឹង​អាល​ចុច​បិទ​សំឡេង​ទូរសព្ទ​ ស្រាប់​តែ​គេ​ងើប​មុខ​មក​សម្លឹង​នាង ​ហើយ​ស្តី​បន្ទោស​ចំៗ៖
«វិន័យ​ក្នុង​ពេល​ប្រជុំ គ្រប់​គ្នា​គួរ​តែ​ដឹង​ហើយ​មែន​ទេ?!»
គេ​ថា​ហើយ ​មិនបាន​សម្លឹង​មុខ​នាង ​ក៏​មិន​បាន​ទុក​ពេល​ឱ្យ​នាង​លាង​ភាព​អាម៉ាស់ ឬ​តវ៉ា​ដែល​ត្រូវ​គេ​ស្តី​ឱ្យ​កណ្តាល​ចំណោម​នោះ​ដែរ។ […]

ចុចអានភាគទី២១ទាំងស្រុង!

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី២១)

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ