ប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​ទឹក​ប៉េងប៉ោះ​

ប្រយោជន៍​ដែល​អ្នកនឹង​ទទួលបាន​ពី​ទឹក​ប៉េងប៉ោះ​

​បន្លែ​ដែល​ពេញនិយម និង​ងាយរ​ក​បាន​ជាង​គេ​នៅលើ​លោក​នេះ​គឺ​ផ្លែ​ប៉េងប៉ោះ​នេះឯង ដូច្នេះ​ក៏​មិនបាច់​ឆ្ងល់​ដែរ​ថា​ការទទួលបាន​ទឹក​ប៉េងប៉ោះ​គឺ​ជាង​រឿង​ងាយ​បំផុត​។ មាន​ហេតុផល​ច្រើនណាស់​ដែល​ការ​ញ៉ាំ​ទឹក​ប៉េងប៉ោះ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​គឺជា​រឿង​ល្អ​។ ខាងក្រោម​នេះ​គឺ​ជា​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួលបាន​ពី​ទឹក​ប៉េង​ប៉ោះ​។
 

​ពោះវៀន​ធំ​
បើ​យោង​ទៅតាម​មន្ត្រី​វេជ្ជសាស្ត្រ​បានឱ្យដឹងថា សារធាតុ Lycopene ក្នុង​ទឹក​ប៉េងប៉ោះ​ដែល​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​នោះ ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ​បានដែរ​។ នេះ​ដោយសារ​តែ​អង់​ទី​អុកស៊ី​ដង់​នេះ​ត្រូវបាន​គេ​ស្កាល់​ថា​អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​មហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀនធំ​តែម្តង​។

ល្អ​ចំពោះ​ក្រពេញប្រូ​ស្តាត​
សារធាតុ Lycopene ក៏​ល្អ​ក្នុង​ការបង្ការ​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​ដែឬ​។ នេះ​ហើយ​ជា​ហេតុផល​ដែល​មនុស្ស​ប្រុស​អាច​ទទួល​បាន​ប្រយោជន៍​យ៉ាងខ្លាំង​ពី​ការ​ញ៉ាំ​ទឹក​ប៉េងប៉ោះ​ជា​ទៀងទាត់​។

លុបបំបាត់​ជំងឺមហារីក​លំពែង​
យោង​ទៅ​តាម​ការសិក្សា​មួយ​បានឱ្យដឹងថា បុរស​ដែល​ញ៉ាំ​សារធាតុ Lycopene ច្រើន​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​លំពែង​បាន​រហូត​ដល់​៣០​ភាគរយ​។ អ្នកជំនាញ​និយាយថា សារធាតុ Beta Carotene ដែល​សម្បូរ​ក្នុង​ប៉េងប៉ោះ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការប្រឆាំង​នឹង​ជំងឺមហារីក​លំពែង​។

ល្អ​ចំពោះ​ការរំលាយ​អាហារ​
រឿង​នេះ​គួរតែ​អរគុណ​ចំពោះ​ជាតិ​សរសៃ​ដ៏​ច្រើន​ក្នុង​ទឹក​ប៉េង​ប៉ោះ ដូច្នេះ​ការ​ញ៉ាំ​ភេសជ្ជៈ​នេះ​ទៀងទាត់​នឹង​ជំរុញ​ដល់​សុខភាព​ផ្លូវ​រំលាយ​អាហារ​ពី​ការ​ទល់លាមក​។ ទឹក​ប៉េងប៉ោះ​ក៏​ដើរ​តួនាទី​ប្រឆាំង​នឹង​មេរោគ​បែប​ធម្មជាតិ​ទៀត​។ ហេតុដូច្នេះ​ហើយ ភេសជ្ជៈ​មួយ​នេះ​អាច​លុបបំបាត់​ការ​រាក និង​ការបង្ក​រោគ​នៅ​ផ្លូវ​ក្រពះ​ពោះវៀន​បាន​។

បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​
បើសិន​ជា​អ្នក​កំពុងតែ​មាន​បញ្ហា​លើសកូ​ឡេ​ស្តេ​រ៉ុល យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​ប៉េងប៉ោះ​រាល់ថ្ងៃ​។ ជាតិ​សរសៃ​ក្នុង​ភេសជ្ជៈ​មួយ​នេះ​ដើរតួនាទី​ជា​អំបោស​ដើម្បី​សម្អាត​ជាតិ​សរសៃ​អាក្រក់​ពី​ក្នុង​សរសៃឈាម​បាន​។ ក្នុង​ទឹក​ប៉េងប៉ោះ​ក៏មាន​សារធាតុ Niacin សម្រាប់​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​បែប​ធម្មជាតិ​ដែរ​។

បន្ថយ​ការ​ប្រឈម​នឹង​ការ​កកឈាម​
ការ​កកឈាម​គឺ​ជា​រឿង​ល្អ​នៅពេល​មាន​របួស​នៅ​ខាងក្រៅ​ព្រោះ​វា​អាច​ការពារ​កុំឱ្យ​បាត់បង់​ឈាម    ច្រើន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​គឺជា​រឿង​ខុសគ្នា​បើសិនជា​វា​កើតឡើង​ក្នុង​ខ្លួន​វិញ ជាពិសេស​ការ​ហូរឈាម​ចេញពី​ក្នុង​សរីរាង្គ​សំខាន់ៗ​ដូចជា សួត ខួរក្បាល និង​បេះដូង​។ ការ​ញ៉ាំ​ទឹក​ប៉េងប៉ោះ​ទៀងទាត់​នឹង​មាន​ប្រយោជន៍​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ដែល​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​កកឈាម​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។