​អ្នក​មាន​ការបង្ក​រោគ​ដោយ​ព្រូនសំប៉ែត​មាន​សញ្ញា​ទាំងអស់នេះ​

​អ្នក​មាន​ការបង្ក​រោគ​ដោយ​ព្រូនសំប៉ែត​មាន​សញ្ញា​ទាំងអស់នេះ​

​ភាគច្រើន​នៃ​អ្នកជំងឺ​បង្ក​រោគ​ដោយ​ព្រូនសំប៉ែត​គឺ​គ្មាន​រោគសញ្ញា​ឡើយ​។ បើសិន​ជា​អ្នក​យល់ថា​មាន​បញ្ហា​មែន​នោះ រោគសញ្ញា​នឹង​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​ព្រូន​សំ​ប៉ែន​ដែល​អ្នកមាន និង​ទីតាំង​ដែល​វា​រស់នៅ​។ រោគសញ្ញា​នៃ​ការបង្ក​រោគ​ដោយ​ព្រូន​សំ​ប៉ែន​ជ្រៀតចូល​មិន​ទៀងទាត់​ឡើយ​អាស្រ័យ​ទៅតាម​ព្រូន​នោះ​វា​រាតត្បាត ឬ​ផ្លាស់ប្តូរ​ទីកន្លែង​។

សញ្ញា​នៃ​ការបង្ក​រោគ​នៅក្នុង​ពោះវៀន​មានដូចជា​៖
•​    ​ចង្អោ​រ​
•​    ​ខ្សោយ​
•​    ​មិន​ឃ្លាន​អាហារ​
•​    ​ឈឺ​ពោះ​
•​    ​រា​ក​
•​    ​ស្រក​ទម្ងន់ និង​មិន​អាច​បឺត​ស្រូប​ជីវជាតិ​ពី​ចំណីអាហារ​បាន​

បើសិនជា​ដង្កូវ​ព្រូនសំប៉ែត​នោះ​ធ្វើដំណើរ​ចេញពី​ពោះវៀន និង​បង្កើត​ជា​គីស​ក្នុង​ជាលិកា​ផ្សេងៗ វា​អាច​នឹង​ធ្វើឱ្យ​សរីរាង្គ និង​ជាលិកា​នោះ​ខូច​និង​មាន​លក្ខណៈ​ដូចខាងក្រោម​នេះ​៖
•​    ​ក្តៅខ្លួន​
•​    ​ដុំ​គីស​
•​    ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​ដង្កូវ​ព្រូន​
•​    ​មាន​ការបង្ក​រោគ​ដោយ​បាក់តេរី​
•​    ​មាន​សញ្ញា​ជំងឺសរសៃប្រសាទ​ដូចជា ប្រកាច់​ជាដើម​។
 

បើសិន​ជា​អ្នក​ធ្លាប់​មាន​រោគសញ្ញា​នៃ​ការបង្ក​រោគ​ដោយ​ព្រូនសំប៉ែត​មែន ចូរ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​ទៅ​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​អ្នក​មាន​ការបង្ក​រោគ​ដោយ​ព្រូនសំប៉ែត​មាន​សញ្ញា​ទាំងអស់នេះ​已关闭评论
  • 814 views
  • Hide Sidebar
    A+
Publish on:2015/10/16  Category:ជំងឺទូទៅ
Tags: