លោក Dome កំពុង​ប្រឈម​នឹង​ទោស​បំពាន​ច្បាប់ ជាប់គុក​យ៉ាងតិច​១​ឆ្នាំ​

Sanofi

​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង នៅ​ប្រទេស​ថៃ ត្រូវបាន​ហាមឃាត់​ដាច់ខាត ដូចនេះ​មិន​ថា អ្នក​ដែល​ទទួល​ផ្សាយ និង ម្ចាស់​ផលិតផល សុទ្ធតែ​ត្រូវ​ទទួលទោស​ដូចគ្នា​។

​យោងតាម​មាត្រា​ទី ៣២ បាន​ចែងថា ហាម​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង តាម​ទូរ​ទស្ស​ន៏ វិទ្យុ កាសែត ទស្សនា​វ​ដ្តី រឺ តាម​វិធី​ណាក៏ដោយ បើ​បុគ្គល​ណា​បំពាន​ច្បាប់​នឹងត្រូវ​ពិន័យ​ឲ្យ​ជាប់ពន្ធ​ធនាគារ​យ៉ាងតិច​១​ឆ្នាំ រឺ ត្រូវ​ផាក​វិន័យ​ជា​ទឹកប្រាក់​យ៉ាងហោចណាស់​៥​សែន​បាត (​ប្រហែល ដុល្លា​អា​មេ​រិច​) រឺ អាច​ត្រូវ​ទទួល​ការពិន័យ​ទាំងពីរ​ជាមួយគ្នា​។​

​ទន្ទឹមនឹង​ច្បាប់ បានចែង​យ៉ាង​ច្បាស់លាស់ តារា​ប្រុស​លោក Dome បែរជា​ហ៊ាន​បំពាន​ច្បាប់​នេះ ដោយ​បង្ហោះ​រូបភាព ដែល​ខ្លួន​កំពុង​ផឹក​គ្រឿង​ស្រវឹង ក្នុង​គណនី​របស់ខ្លួន​ទៅវិញ​។​

​យោងតាម​ការវិភាគ​ផ្លូវច្បាប់ ជឿជាក់ថា ទង្វើ​បែបនេះ គឺ​លោក Dome បានទទួល​ប្រាក់ ពី​ម្ចាស់​ផលិតផល​យ៉ាង​ប្រាកដ ព្រោះ​លោក​ជាតា​រា ដែលមាន​ឈ្មោះ​ល្បី​បើ​បាន​យក​ផលិតផល​មក​ផ្សព្វផ្សាយ​បែបនេះ ធានាថា​នឹងធ្វើ​ឲ្យ​ប្រជាជន​បាន​ស្គាល់​ផលិតផល ហើយ វា​យុត្តិសាស្ត្រ​ដ៏​ល្អ​ដែល​អាច​វាយលុក​ក្នុង​ទីផ្សារ​បាន​យ៉ាង​លឿន​។​

​សម្រាប់​ករណីនេះ លោក Dome បាន​បញ្ជាក់ថា លោក​គ្រាន់តែ​ថត​លេង ក្នុងពេល​ស្រវឹង មិនមែន​ចង់​ផ្សព្វផ្សាយ​ឲ្យ​គ្រឿង​ស្រវឹង​ណាមួយ​ទេ តែ​វា​ជា​កំហុស​ដោយ​អ​ចេតនា​។​

​បន្ទាប់ពី​មានព​ត័​មាន​ចុះផ្សាយ និង ទង្វើ​មិន​សមរម្យ លោក Dome បាន​សរសេរ​រៀបរាប់​ក្នុង​គណនី Facebook របស់ខ្លួន​ថា លោក​នឹង​លុប​រូបថត​របស់លោក​ទាំង​អស់ ដែល​បាន​ថត​ជាប់​គ្រឿង​ស្រវឹង​។​
​លោក Dome បាន​បញ្ជាក់ថា លោក​មិន​មានបំណង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ផលិតផល គ្រឿង​ស្រវឹង​ណាមួយ​ទេ ប៉ុន្តែ​លោក​ក៏​ទទួលស្គាល់ថា ការដែល​លោក ថតរូប​ពេល​ស្រវឹង ដោយមាន​ជាប់​ផលិតផល​គ្រឿង​ស្រវឹង​បែបនេះ គឺជា​គំរូ​មិនល្អ​ដល់​មិត្ត​អ្នកគាំទ្រ​។​

​ស្របពេលនោះ លោក Dome ក៏បាន​ធ្វើការ​សុំទោស​ជា​សា​ធា​រណះ នឹង​ព្រម​ទទួល​ការរិះគន់​គ្រប់យ៉ាង ហើយក៏​សូម​សន្យាថា នឹង​មិនមាន​កំហុស​បែ​ប​នេះ កើតឡើង​ម្តង​ទៀតឡើយ​។​

​ទោះបីជា​លោក Dome ធ្វើការ​សុំទោស​ជា​សា​ធា​រណះ និង លុបចោល​រូបថត​ទាំងអស់​ដែលមាន​ពាក់​ព​ន្ធ័​នឹង​ផលិតផល​គ្រឿង​ស្រវឹង​ក៏ដោយ តែ​ការស៊ើបអង្កេត​ពី​ខាង​ផ្លូវច្បាប់ ក៏​នៅតែ​បន្ត​ស្រាវជ្រាវ បើ​រកឃើញ​ភស្តុតាង​ថា នេះ​មិនមែនជា​ការបំពាន​ដោយ​អ​ចេតនា តែ​ជាការ​ផ្សាយពាណិជ្ជកម្ម​វិញ​នោះ លោក Dome ប្រាកដជា​មិនអាច​គេចផុត ពី​ការប្តឹង​របស់​ច្បាប់​បានឡើយ​៕​ខេ​រី​
(​ប្រភព: ​ដេលី ​ញ៊ូ​)


Related