ព្រោះ​គ្មាន​ចំណោះ​ដឹង​ជ្រៅ​ជ្រះ​​​ដូច​គេ​ទើប​បុរស​ម្នាក់​​នេះ​សុខ​ចិត្ត​ធ្វើ​ការ​ជា​អ្នក​សំអាត​តាម​ដង​ផ្លូវ

ព្រោះ​គ្មាន​ចំណោះ​ដឹង​ជ្រៅ​ជ្រះ​​​ដូច​គេ​ទើប​បុរស​ម្នាក់​​នេះ​សុខ​ចិត្ត​ធ្វើ​ការ​ជា​អ្នក​សំអាត​តាម​ដង​ផ្លូវ

​ព្រលឹម​ស្រាង​ៗ ​ដៃ​កាន់​អំបោស​វែង​ និង​ធុង​​សំរាម​​ពណ៌​ខៀវ​មួយ​ ​ជា​រៀងរាល់​ថ្ងៃ​​​នា​វេលា​ម៉ោង​ប្រហែល​ ៤​ទាប​ភ្លឺ​បង​ប្រុស កោះ​ ចំរើន ​តែង​តែ​ងើប​ឡើង​ពី​ដំណេក​​ដើម្បី​សម្អាត​​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្សី​ពី​ចំណុច​ស្ពាន​អាកាស​តិចណូ​រហូត​មក​ដល់​ចំណុច​បត់​ចូល​ទៅ​ស្ទុប​​ដេអិន។

 

ព្រោះ​គ្មាន​ចំណោះ​ដឹង​ជ្រៅ​ជ្រះ​​​ដូច​គេ​ទើប​បុរស​ម្នាក់​​នេះ​សុខ​ចិត្ត​ធ្វើ​ការ​ជា​អ្នក​សំអាត​តាម​ដង​ផ្លូវ

 

លោក កោះ ចំរើន ​ជា​បុគ្គលិក​​ម្នាក់​របស់​ក្រុម​ហ៊ុន​ស៊ុន​​ទ្រី​បាន​ឲ្យ​ដឹង​ថា ​ជា​រៀង​រាល់​​ថ្ងៃ​នា​វេលា​ម៉ោង​ប្រមាណ​​ជា ៤:០០ លោក​តែង​តែ​ងើប​ពី​ដំណេក​ដើម្បី​បោស​សំអាត​នៅ​តាម​ដង​ផ្លូវ​។ ​ចំណុច​សំអាត​របស់​លោក​គិត​ចាប់​ពី​ស្ពាន​អាកាស​តិចណូ​រហូត​មក​ដល់​ផ្លូវ​បត់​ទៅ​ស្ទុប​ដេអិន។ ទោះ​បី​ការ​ងារ​នេះ​ទទួល​បាន​ប្រាក់​តិច​ត្រឹម​តែ ១០៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ​​លោក​ត្រូវ​តែ​បង្ខំ​ចិត្ត​ធ្វើ​វា​ពី​ព្រោះ​លោក​គ្មាន​សមត្ថភាព​ធ្វើ​ការ​ងារ​ល្អ​ដូច​គេ​ឡើយ ដោយ​សារ​ការ​សិក្សា​​បាន​តិច​តូច​ពេក។ ​ប្រាក់​ខែ​តិច​មែន​ប៉ុន្តែ​បុរស​ម្នាក់​នេះ​​យល់​ថា​​ការ​ងារ​នេះ​​គ្មាន​ការ​លំបាក​សម្រាប់​លោក​ឡើយ។

 


បុគ្គលិក​រូប​នេះ​ប្រាប់​ទៀត​ថា គ្រប់​បុគ្គលិក​ទាំង​អស់​​របស់​ក្រុម​ហ៊ុន​ខាង​លើ​ ដែល​ធ្វើ​ការ​ផ្នែក​ងើប​ឡើង​សំអាត​​គឺ​ចាប់​ផ្ដើម​ងើប​ឡើង​ពី​ម៉ោង​ដំណាល​គ្នា​ ធ្វើ​ដល់​ម៉ោង ៩​ទើប​សម្រាក​​ហើយ​ចាប់​ផ្ដើម​ធ្វើការ​ម្ដង​ទៀត​នា​ម៉ោង ១២​ថ្ងៃ​ត្រង់​ រហូត​ដល់​​ម៉ោង ៣​រសៀល​ដោយ​សំអាត​លើ​ចំណុច​ផ្លូវ​ដដែល។ ក្រុម​ហ៊ុន​របស់​លោក​បែង​ចែក​​​បុគ្គលិក​ឲ្យ​​សម្អាត​​​​ទីតាំង​ផ្សេង​គ្នា ​ជាក់​ស្ដែង​រូប​លោក​​​បោស​សំរាម​នៅ​ចំណុច​ខាង​លើ ហើយ​បន្ត​ពី​ចំណុច​​នេះ​ទៅ​​មាន​បុកគ្គលិក​ផ្សេង​ទៀត​​ជា​អ្នក​ធ្វើ​។

 

 

​បុរស់​រូប​នេះ​បន្ថែម​ថា អស់​​រយៈ​ពេល ២​ឆ្នាំ​ដែល​លោក​ធ្វើ​ការ​ងារ​​នេះ​គ្មាន​សល់​ទ្រព្យ​សម្បត្តិ​អ្វី​​ឡើយ ​ហើយ​ថែម​ទាំង​មាន​ការ​ខ្វះ​ខាត​​​ទៀត​ផង ដោយ​​ត្រូវ​ចំណាយ​ប្រាក់​បង់​ថ្លៃ​ឈ្នូល​ផ្ទះ​ ខណៈ​ប្រព័ន្ធ​មិន​បាន​ជួយ​ធ្វើការ​ងារ​​អ្វី​បាន​ ​ពី​ព្រោះ​ជាប់រវាល់​មើល​កូន​នៅ​ផ្ទះ​។ ចំរើន មាន​​ស្រុក​កំណើត​នៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​៕

​​

ព្រោះ​គ្មាន​ចំណោះ​ដឹង​ជ្រៅ​ជ្រះ​​​ដូច​គេ​ទើប​បុរស​ម្នាក់​​នេះ​សុខ​ចិត្ត​ធ្វើ​ការ​ជា​អ្នក​សំអាត​តាម​ដង​ផ្លូវ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ទូរសព្ទដៃ