បញ្ជូនខ្លួនជនពាក់ព័ន្ធ គ្រឿងញៀន ២នាក់ឡើងតុលាការ

កំពត៖ ជនសង្ស័យជាប់ពាក់ព័ន្ធគ្រឿងញៀន ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ នៃមន្ទីរយុត្តិធម៌ខេត្តកំពត បញ្ជូនខ្លួន រួមជាមួយវត្ថុតាង ទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ ដើម្បីចាត់ការតាមផ្លូវ ច្បាប់។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលថា៖ ជនសង្ស័យទាំង ២នាក់: ទី១. ឈ្មោះ ម៉ន សុស ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិត្រ ពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត និងទី២. ឈ្មោះសឹង គឹមសែន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ចំណែកវត្ថុតាង ដែលរឹបអូសបាន រួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ធំ និង១៩កញ្ចប់តូច, ឧបករណ៍ជក់ថ្នាំញៀនចំនួន ០១សម្រាប់, ទូរស័ព្ទដៃ ០១គ្រឿង, រថយន្ត កាមរីឆ្លាម ពណ៌ស្លែមានស្លាកលេខ ភ្នំពេញ 2D-3413 ចំនួន ០១គ្រឿង, ម៉ូតូម៉ាកឃ្លីក ពណ៌សលាយស្លាទុំ អត់ ស្លាកលេខ ចំនួន០១គ្រឿង និងកុំព្យូទ័រ ចំនួន ០១គ្រឿង។

លោក ហែម ចាន់ដារ៉ា បន្តថា កម្លាំង អ ហ នៃមន្ទីររបស់លោក ដោយមានការណែនាំ និង ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការណែនាំនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពតផងនោះ ធ្វើឲ្យកម្លាំងឈានទៅធ្វើការបង្ក្រាប នូវករណីខាងលើ បានដោយជោគជ័យ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥៕

បញ្ជូនខ្លួនជនពាក់ព័ន្ធ គ្រឿងញៀន ២នាក់ឡើងតុលាការ
បញ្ជូនខ្លួនជនពាក់ព័ន្ធ គ្រឿងញៀន ២នាក់ឡើងតុលាការ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត