ចោរប្លន់​ប្រដាប់អាវុធ​៣​នាក់​ប្លន់​សិប្បកម្ម​ម៉ាស៊ីនកិនស្រូវ​ពេលយប់​បាញ់​គំរាម​១​គ្រាប់​ប្លន់​បាន​ផ្លាក​ទីន​៥​ដំឡឹង​៧​ជី និង​លុយ​៤៤៣​ម៉ឺន​រៀល​

​ខេត្តកំពង់ឆ្នាំង​៖ ម្ចាស់​សិប្បកម្ម​ម៉ាស៊ីនកិនស្រូវ​១​កន្លែង ត្រូវ​ក្រុមចោរប្លន់​ប្រដាប់អាវុធ​៣​នា​ ​ក់ មាន​អាវុធខ្លី​១​ដើម និង​អាវុធ​អាកា​១​ដើម បាន​ចូល​ប្លន់​ក្នុងផ្ទះ ដោយបាន​បាញ់​គំរាម ១​គ្រាប់ និង​ប្លន់​យកបាន​ផ្លាក​ទីន​៥​តំឡឹង​៧​ជី និង​លុយ​៤​លាន​៤៣​ម៉ឺន​រៀល ហើយ​គេច ខ្លួន​បាត់​ដោយ​សុ​វត្តិភាព​។ ករណីនេះ​បានកើត​ឡើង​នៅ​ម៉ោង​៦ និង​៥០​នាទី​យប់ ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​អូររូង ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖ បុរសរងគ្រោះ​ជា​ប្តី​មានឈ្មោះ នៅ ជួប អាយុ​៣៥​ឆ្នាំ ប្រពន្ធ ឈ្មោះ រឿង គា អាយុ​៣៥​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ខាង លើ​ជា​អ្នក​កិនស្រូវ ទិញ​លក់​ស្រូវ​លក់​ជី​កសិកម្ម និង​លក់​ឥដ្ឋ ខ្សាច់​។

​សមត្ថកិច្ច​បាន​ដកស្រង់​សំដី​ជនរងគ្រោះ​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ មាន​ចោរ​២​នាក់ ម្នាក់​កាន់​អាវុធខ្លី ម្នាក់ទៀត​កាន់​ដែកថ្នាំងអំពៅ បាន​ឡើងលើ​ផ្ទះ ភ្ជង់​ស្ត្រី ជា​ប្រពន្ធ​ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ដោះយក​ខ្សែដៃ ខ្សែក ខ្សែដៃ ខ្សែជើង ប្រមូលយក​ទូរស័ព្ទ​៥​គ្រឿង ​និង​យក​កា​បូម​លុយ​នៅលើ​ក្បាល​គ្រែ ហើយ​យ​ចុះមក​ដី​វិញ​។ ខ​ណៈ​នោះដែរ បុរស​ជា​ប្តី​បាន​ចេញពី​ក្នុង​បន្ទប់ដេក​ក្រោមផ្ទះ ត្រូវបាន​អាចោរ​ម្នាក់ទៀត កាន់ អាវុធ​អាកា​ដែល​យាម​ឈរ​នៅ​ក្រោមផ្ទះ​បាន​បាញ់​គំរាម​១​គ្រាប់ មិនអោយ​គាត់ រត់​ទៅ ណា ហើយ​ពួកចោរ​បាន​ភ្ជង់​ដោះយក​ខ្សែក​ពី​គាត់​ទៀត​រួច​បាននាំគ្នា​រត់គេចខ្លួន​បាត់អស់ ពី​កន្លែងកើតហេតុ​តែម្តង​។​ពេល​សមត្ថកិច្ច​មកដល់​បាន​ត្រឹម​ពិនិត្យមើល​ដានជើង ចោរ​តែ ប៉ុណ្ណោះ ហើយ​គ្មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ក្រុមចោរប្លន់​នោះឡើយ​។​ ​ ​

​ជនរងគ្រោះ​បាន​រាយការណ៍​អោយ​សមត្ថកិច្ច​ដឹងថា​៖​ទ្រព្យសម្បត្តិ​ដែល​ពួកចោរ​ប្លន់​ ​យកបាន​មាន ផ្លាក​ទីន​ជា​ខ្សែក ខ្សែដៃ ខ្សែជើង ចំនួន​៥​តំឡឹង​៧​ជី លុយ​ចំនួន ៤​លាន​៤៥ ម៉ឺន​រៀល និង​ទូរស័ព្ទ​៥​គ្រឿង​។​ជនរងគ្រោះ​បាន​អោយដឹងទៀតថា​៖​ ​ជា​រៀងរាល់ថ្ងៃ​នៅក្នុង ផ្ទះ​គាត់​មាន​កម្មករ​ច្រើន​នាក់​នៅ​ជាមួយ តែ​មុន​ថ្ងៃកើតហេតុ​ពួកគេ​បាន​សុំច្បាប់​ទៅ​បុណ្យ ភ្ជុំបិណ្ឌ​នៅ​ស្រុកកំណើត​អស់​ទៅហើយ​ក៏ត្រូវ​រងគ្រោះ​ដោយ​ចោរប្លន់​បែបនេះ​តែម្តង​។

ករណីនេះ​នៅក្នុង​កន្លែងកើតហេតុ​ស​ម​ត្ថ​កិច្ច​នគរបាល និង​កងរាជអាវុធហត្ថ ស្រុក​ខេត្ត​បាន​រកឃើញ​សំបក​គ្រាប់កាំភ្លើង​អាកា​១​គ្រាប់ ហើយ​កំពុង​នាំគ្នា​ធ្វើការ​ស៊ើប អង្កេត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស​យ៉ាងសកម្ម ប៉ុន្តែ​មកដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥ នេះ​មិ​ទាន់​មាន​ពន្លឺ​អ្វី​នៅឡើយ​ទេ​៕ រិ​ទ្ធិ ជ័យ

KA-16-10-2015-03 KA-16-10-2015-04 KA-16-10-2015-05​ ​ ​ ​