ការព្យាបាល​ជម្ងឺ​មហារីក​ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​នៅក្នុង​ជង្ងឺ​គ្រុន​ចាញ់

ការព្យាបាល​ជម្ងឺ​មហារីក​ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​នៅក្នុង​ជង្ងឺ​គ្រុន​ចាញ់

ជា​រឿង​ចៃ​ដន្យ​បំផុត ដែល​ពុំ​នឹក​ស្មាន​ដល់​សម្រាប់​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ការ​រក​ឃើញ​នូវ​វិធី​ព្យាបាល​ជម្ងឺ​មហារីក​ដល់​ទៅ ៩០% ចេញ​ពី​ប្រូតេអ៊ីន​របស់​ជម្ងឺ​គ្រន់ចាញ់។

អ្នក​ស្រាវជ្រាវ​ពី​ប្រទេស ​ដាណាម៉ាក បាន​សិក្សា​ទៅ​លើ​ការពារ​ជម្ងឺ​គ្រន់ចាញ់​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់ ដែល​ជម្ងឺ​នេះ​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​សុក​របស់​នាង។ ប៉ុន្តែ​បែរ​ជា​ស្រប​ពេល​គ្នា​នោះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នោះ​បាន​រក​ឃើញ​ថា​ប្រូតេអ៊ីន​របស់​ជម្ងឺ​គ្រន់ចាញ់​ជា​អាវុយ​ដ៏​មាន​សមត្ថភាព​វាយ​ប្រហារ​ទៅ​លើ​ជម្ងឺ​មហារីក​ផងដែរ។ នេះ​ជា​របក​គំហើញ​មួយ​យ៉ាង​ចៃដន្យ និង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ស្រាវជ្រាវ​បន្ទាប់​ដើម្បី​ព្យាបាល​ជម្ងឺ​មហារីក​នេះ​បាន។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​លាយ​ជាតិ​ពុល​មួយ បញ្ចូល​គ្នា​នឹង​ប្រូតេអ៊ីន​ដែល​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ចាញ់​ចាក់​ចូល​ក្នុង​កោសិកា ដែល​បន្ទាប់​មក​វា​ក៏​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា​មហារីក និង​បាន​បញ្ចេញ​ជាតិ​ពុល​នោះ​សំលាប់​កោសិកា​មហារីក​អស់។

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​នៅ​ក្នុង​ករណី​ទាំង​ពីរ​នេះ ប្រូតេអ៊ីន​ជម្ងឺ​គ្រុនចាញ់​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​កាបូអ៊ីដ្រាត​ដូច​គ្នា។ វា​មាន​ភាព​ស្រដៀង​គ្នា​រវាង​រឿង​ពីរ​ទាំង​នោះ​ថា​ជា​ការ​ព្យាបាល​ដែលអាច​ទាញ​យក​ប្រយោជន៍​បាន។

លោក Ali Salanti មក​ពីសាកលវិទ្យាល័យ University of Copenhagen បាន​និយាយ​ថា «អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​ហើយ ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា និង​ស្វែង​រក​ភាព​ស្រដៀង​គ្នា​រវាង​ការ​លូតលាស់​របស់​សុក និង​សាច់ដុំ​មួយ​នេះ»

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ការព្យាបាល​ជម្ងឺ​មហារីក​ត្រូវ​បាន​រក​ឃើញ​ដោយ​ចៃដន្យ​នៅក្នុង​ជង្ងឺ​គ្រុន​ចាញ់