ត្រួតពិនិត្យ និង​ឆ្លង​ផែនការអភិវឌ្ឍន៍​ខេត្ត ៣ ឆ្នាំ​រំកិល

បន្ទាយមានជ័យ: កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នា​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ មាន​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ឆ្លង​ផែនការអភិវឌ្ឍន៍​ខេត្ត ៣​ឆ្នាំ​រំកិល និង ៥​ឆ្នាំ ដោយ​ផ្តោតលើ​អាទិភាព​សំខាន់ៗ​មួយចំនួន ដែលជា​ការឆ្លើយតប​ជាក់ស្តែង​ចំពោះមុខ​នឹង​សំណូមពរ​ពលរដ្ឋ និង​ជា​ទស្សន​:​វិស័យ​របស់​មន្ទីរ អង្គភាព អាជ្ញាធរ​ពាក់ព័ន្ធ​។ ស្ថិតិ​ប្រជាពលរដ្ឋ និង​ផែនការអភិវឌ្ឍន៍​ខេត្ត ក៏ត្រូវ​ឆ្លុះបញ្ចាំង និង​សមមូល​គ្នា​ដែរ​។​

​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និយាយថា កិច្ចប្រជុំ​ផែនការ អភិវឌ្ឍន៍​ខេត្ត​រយ​:​ពេល ៣​ឆ្នាំ​រំកិល និង​៥​ឆ្នាំ​ខាងមុខ​តទៅទៀត (​ឆ្នាំ​២០១៥ ដល់​២០១៩)​។​

​សម្រាប់​ខេត្តបន្ទាយមានជ័យ គឺ​មន្ត្រី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ ត្រូវ​យកទៅអនុវត្ត អោយបាន​កាន់តែ​រីកចំរើន​បន្ថែមទៀត​។​

​ការអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត និង​អ​រូបវ័ន្ត ត្រូវតែ​ផ្សារភ្ជាប់​នឹង​អនុវត្ត​អភិបាលកិច្ច​ល្អ និង​ការធ្វើអោយ​ប្រសើរឡើង តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​លើ​គ្រប់​វិស័យ​។​

​លោក​បន្តថា ការកសាង​ផែនការអភិវឌ្ឍន៍​ខេត្ត រួមមាន​: កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល  រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាលខេត្ត អាទិភាព​នៃ​ការ​វិភា​ជ​ស្ថានភាព​ខេត្ត ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ខេត្ត ដោយ​បង្កើត​ក្រុម​លេខាធិការដ្ឋាន​ជំនួយការ​បច្ចេកទេស​នៃ​ក្រុមការងារ ក្របខ័ណ្ឌ​ចំណាយ​រយ​:​ពេល​មធ្យម ភាពក្រីក្រ​ក្នុង​ខេត្ត និង​ការវាយតម្លៃ​របាយការណ៍​របស់​រដ្ឋបាលខេត្ត និង​បណ្តា​មន្ទី​អង្គភាព​ពាក់ព័ន្ធ​ជំនាញ​នានា​ជុំវិញ​ខេត្ត​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ មានប្រសាសន៍ថា ផែនការ​ស្តារ និង​អភិវឌ្ឍន៍​ខេត្ត ឬ​អភិវឌ្ឍន៍​តាមបែប​លទ្ធិប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ បាន​ផ្តោត​លើក​ការបន្ត​លើ​គ្រប់​វិស័យ​រួមមាន​វិស័យ​កសិកម្ម មាន​ការដាំដុះ​ដំណាំ​ស្រូវ បន្លែបង្កា ដំណាំ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ការចិញ្ចឹម​សត្វ​ចម្រុះ ចិញ្ចឹម​មច្ឆជាតិ ត្រូវតែ​ស្របតាម​ស្តង់ដារ​និង​បម្រើ​ទីផ្សារ​។ បន្ត​ពង្រឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ភ្លើង ប្រព័ន្ធ​ស្រោចស្រព សាលារៀន ពេទ្យ ប្រព័ន្ធ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​ស្អុយ ការគ្រប់គ្រង​សំណល់​រឹង​រាវ ដែល​ថែរក្សា​ការពារ​អានា​ម័​យ​និង​បរិស្ថាន ការបណ្តុះ បណ្តាល​វិជ្ជាជីវ​:  ក៏ដូចជា​ធ្វើ​បច្ចុប្បន្នភាព​ចំណេះ​ជំនាញ​ជូន​យុវជន និង​មន្ត្រី ពលរដ្ឋ​ទូទៅ​។​

​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​អោយ​មន្ត្រី​អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ជំនាញ​នានា និង​ពលរដ្ឋ​ចូលរួម​ទទួលខុសត្រូវ ថែរក្សា​ការពារ និង​ប្រើប្រាស​សមិទ្ធិ​ផលរាជរ​ដ្ឋា​ភិ​បាល និង​ជំនួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ឯកតោភាគី​ទាំង​ពហុភាគី អោយបាន​គង់វង្ស​បានយូរ និង​ចំ​គោលបំណង​។​

​ក្នុងនោះ លោក​ក៏​ក្រើនរំលឹក​ដល់​មន្ទីរ​អង្គភាព​ខេត្ត​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​/​ក្រុង ត្រូវ​គ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ និង​ឆ្លើយតប​៕H/S

ត្រួតពិនិត្យ និង​ឆ្លង​ផែនការអភិវឌ្ឍន៍​ខេត្ត ៣ ឆ្នាំ​រំកិល

ត្រួតពិនិត្យ និង​ឆ្លង​ផែនការអភិវឌ្ឍន៍​ខេត្ត ៣ ឆ្នាំ​រំកិល

ត្រួតពិនិត្យ និង​ឆ្លង​ផែនការអភិវឌ្ឍន៍​ខេត្ត ៣ ឆ្នាំ​រំកិល

ត្រួតពិនិត្យ និង​ឆ្លង​ផែនការអភិវឌ្ឍន៍​ខេត្ត ៣ ឆ្នាំ​រំកិល