មហាជនប្រតិកម្ម ព្រោះ តែម្តាយចិត្តអប្រិយម្នាក់ មិនទទួលចិញ្ចឹមកូនតាំងពី កើតរហូតពេញវ័យដោយ ចោទថា កូនស្រីមានផ្ទៃមុខ អាក្រក់

ម៉ូស្គូ៖ ស្ត្រីជនជាតិរុស្ស៉ីម្នាក់បានរងនូវការប្រតិកម្មពីមនុស្សជាច្រើនដែលចោទនាងថា លះបង់ការមើលថែកូនដែល ពិការរាងកាយ និងផ្លូវចិត្តហើយថែមទាំងមានមុខមាត់អាក្រក់ទៀតផង ដែលម្តាយរូបនេះនិយាយថា នាងមិនចង់រងភាពអាម៉ាស់ ព្រោះតែកូនស្រីនេះឡើយ ។

នាង Madezhda បានបដិសេធចិញ្ចឹមកូនស្រីដែលមានវ័យ១៦ឆ្នាំទៅហើយឈ្មោះ Katya ដែលម្តាយរូបនេះបានបោះ បង់កូនចោលតាំងពីទើបនឹងកើតនៅក្នុងមន្ទីរពេទ្យដោយឲ្យគ្រូពេទ្យដាក់កូនស្រីដូចជាក្មេងកំព្រាឪពុកម្តាយទូទៅអញ្ចឹងហើយមកដល់ពេលនេះ Katya មានអាយុ១៦ឆ្នាំហើយ ។

ខាងពេទ្យចង់ឲ្យម្តាយនាងមកទទួលយកកូន ស្រីរូបនេះ ទៅចិញ្ចឹមវិញ ដើម្បីឲ្យនាងអាចវិវត្តន៍ខ្លួនបានប្រសើរជាងនេះ ប៉ុន្តែស្ត្រីជាម្តាយគ្មានបេះដូងនោះបាននិយាយថា ទាល់ តែខាងមន្ទីរពេទ្យវះកាត់ធ្វើយ៉ាងណាឲ្យកូនស្រីនាងមានរូប សម្រស់ស្អាតល្អសិន ទើបនាងយល់ព្រមទទួលយកទៅចិញ្ចឹមវិញព្រោះនាងមិនចង់ឃើញកូនស្រីដែលមានមុខ អាក្រក់ទេ ហើយនាងក៏គ្មានប្រាក់ចំណាយក្នុងការកែសម្ផស្សឲ្យកូនស្រីនេះដែរ ព្រោះនាងត្រូវរ៉ាប់រងកូនៗ៣នាក់ផ្សេងទៀត ៕

មហាជនប្រតិកម្ម ព្រោះ តែម្តាយចិត្តអប្រិយម្នាក់ មិនទទួលចិញ្ចឹមកូនតាំងពី កើតរហូតពេញវ័យដោយ ចោទថា កូនស្រីមានផ្ទៃមុខ អាក្រក់

រូបភាពតំណាង

  • មហាជនប្រតិកម្ម ព្រោះ តែម្តាយចិត្តអប្រិយម្នាក់ មិនទទួលចិញ្ចឹមកូនតាំងពី កើតរហូតពេញវ័យដោយ ចោទថា កូនស្រីមានផ្ទៃមុខ អាក្រក់已关闭评论
  • 275 views
  • Hide Sidebar
    A+
Publish on:2015/10/16  Category:កំសាន្ត