ខ្លាំងមែន! លោកយាយវ័យ ៨៤ឆ្នាំម្នាក់ដាក់ពាក្យប្តឹងសុំ លែងប្តីដោយចោទថាបម្រើ សិចឲ្យខ្លួនមិនបានល្អ

បរទេស៖ ស្ត្រីអាយុ៨៤ឆ្នាំម្នាក់ រស់នៅប្រទេសអ៊ីតាលី បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែស្ត្រីចំណាស់រូបនេះបាន ដាក់ពាក្យប្តឹងទៅតុលាការសុំលែងលះប្តីរបស់ខ្លួនដោយហេតុផលថា ប្តីសព្វថ្ងៃនេះមិនល្អគ្រប់គ្រាន់ ដើម្បីបម្រើអារម្មណ៍សិចរបស់គាត់ឡើយ ដោយចោទថា ប្តីចាស់ៗរបស់គាត់មិនអាចរួមដំណេកជាមួយខ្លួនបានល្អ ។

យោងតាមបណ្តឹងរបស់ស្ត្រីដែលមានវ័យស្មើនឹងលោកយាយទៅហើយ បានបញ្ជាក់ហេតុផលនៃការសុំលែងលះថា ប្តី គាត់មិនអាចបម្រើសិចបានតាមតម្រូវការគាត់ទេ ព្រោះក្នុង១ខែ គេរួមដំណេកជាមួយគាត់បានតែ២ដងប៉ុណ្ណោះ ចំណែកប្តីពីមុន២នាក់របស់ខ្លួនទើបបម្រើសិចបានល្អ ប៉ុន្តែពួកគេស្លាប់អស់ទៅហើយ ។

ពីដំបូងលោកយាយដែលសុំលែងប្តីរូបនេះបានស្នើឲ្យប្តីខ្លួនប្រើថ្នាំ Viagra ដើម្បីជួយដាស់អារម្មណ៍សិចកុំឲ្យពួកគេលះ បង់ការរួមភេទ ខណៈពេលដែលមានវ័យចាស់បែបនេះ ប៉ុន្តែបុរសជាប្តីបដិសេធមិនប្រើវាទេ ដោយនិយាយថា អាចប៉ះពាល់បេះដូង ទើបធ្វើឲ្យគាត់មិនសប្បាយចិត្តក៏សម្រេចសុំលែងលះគ្នាតែម្តង ។

តុលាការមិនទាន់ពិចារណាសម្រេចរឿងក្តីនេះនៅឡើយទេ រហូតមកទល់នឹងពេលនេះ ៕

ខ្លាំងមែន! លោកយាយវ័យ ៨៤ឆ្នាំម្នាក់ដាក់ពាក្យប្តឹងសុំ លែងប្តីដោយចោទថាបម្រើ សិចឲ្យខ្លួនមិនបានល្អ

រូបភាពតំណាង