រោគដ៏កម្រ! ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់តែងតែកណ្តាស់ សឹងតែរៀងរាល់វិនាទី

តិចសាស់៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ឈ្មោះ Katelyn Thornley រស់នៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាម៉េរិក បានធ្វើឲ្យ ឪពុកម្តាយមានការព្រួយបារម្ភជាខ្លាំង ពីភាពវិវត្តន៍នៃអាការៈជំងឺរបស់នាង ព្រោះក្មេងស្រីដ៏តូចនេះតែងតែកណ្តាស់ជា ញឹកញាប់សឹងតែរៀងរាល់វិនាទីទាំងពេលថ្ងៃនិងយប់ ហើយគ្មានគ្រូពេទ្យណាម្នាក់អាចបញ្ជាក់ពីអាការៈរោគរបស់នាង ឲ្យបានច្បាស់នៅឡើយទេ ។

នាង Katelyn និយាយថា នាងកើតរោគបែបនេះប្រហែលជា១ខែហើយ ពីដំបូងនាងគិតថា ប្រហែលជានាងប្រតិកម្មនឹង អ្វីមួយហើយនាងតូចតែងតែកណ្តាស់ប្រមាណ២០ដងក្នុងមួយនាទី ឬ ១២០០០ដងក្នុងមួយថ្ងៃ ធ្វើឲ្យ Katelyn មិន អាចទៅសាលារៀនអ្វីដែលជាចំណង់ចំណូលចិត្តរបស់ខ្លួនបានឡើយ ។

ឪពុកម្តាយ Katelyn បាននាំនាងទៅជួបគ្រូពេទ្យ ៦នាក់រួចមកហើយប៉ុន្តែគ្មានគ្រូពេទ្យណាមួយអាចជួយបំបាត់អាការៈ រោគរបស់នាងឲ្យជាបានទេ គ្រាន់តែផ្តល់ថ្នាំជំនួយខ្លះប៉ុណ្ណោះ តែអាការៈកណ្តាស់របស់នាងនៅតែបន្តកើតឡើងដដែល ទោះបីជា Katelyn ដេកលង់លក់ក្នុងយល់សប្តិ ក៏នាងរងអាការៈកណ្តាស់នេះដែរ ៕

រោគដ៏កម្រ! ក្មេងស្រីអាយុ ១២ឆ្នាំម្នាក់តែងតែកណ្តាស់ សឹងតែរៀងរាល់វិនាទី