ហ៊ានមែន! បុរសម្នាក់ត្រូវ កាំបិតចាក់ដោតជាប់រន្ធគូថ យ៉ាងជ្រៅខណៈព្យាយាម កាត់សាច់ឬសដូងបាតខ្លួន ឯង

ប៉េកាំង៖ បុរសជនជាតិចិនម្នាក់បានព្យាយាមកាត់សាច់ឬសដូងបាតរបស់ ខ្លួនចេញដែលវាបង្កការឈឺចាប់ដល់គាត់ជា យូរមកហើយ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺបុរសរូបនេះបែរជាជ្រុលដៃកាន់កាំបិតចាក់ដោតជាប់នឹងរន្ធគូថ របស់ខ្លួនយ៉ាងជ្រៅទៅវិញ ។

លោក Yan អាយុ៥៤ឆ្នាំ រស់នៅក្នុងខេត្ត Hangzhou ត្រូវបានក្រុមគ្រួសារនាំគាត់ទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីកូន កាំបិតចាក់ចូលរន្ធគូថគាត់ហូរឈាមសស្រាក់ បន្ទាប់ពីលោក Yan ព្យាយាមយកវាមកសាច់កាត់ឬសដូងបាតដែល គាត់បានកើតជំងឺនេះរយៈពេល២០ឆ្នាំមកហើយ ។

គ្រូពេទ្យបាននិយាយថា កូនកាំបិតបានចាក់ចូលរន្ធគូថលោក Yan ជម្រៅប្រហែលជា៦អ៊ីញ ហើយក្រុមគ្រូពេទ្យក៏ បាន ព្យាបាលដកកាំបិតនោះចេញមកវិញដោយសុវត្ថិភាពដែរ ប៉ុន្តែជំងឺឬសដូងបាតរបស់លោក Yan មិនបានបង្ហាញសញ្ញាណាមួយឲ្យគ្រូពេទ្យបានឃើញឡើយ ។

មិត្តភ័ក្តិលោក Yan បាននិយាយថា Yan កំពុងកើតរោគផ្លូវចិត្តបានជាគាត់សម្រេចចិត្តហ៊ានធ្វើទាំងប្រថុយប្រថានបែប នេះ ព្រោះវាបង្កគ្រោះថ្នាក់ណាស់ ប្រសិនបើមិនចេះវះកាត់ឬសដូងបាតខ្លួនឯង ឲ្យបានត្រឹមត្រូវទេនោះ ៕

ហ៊ានមែន! បុរសម្នាក់ត្រូវ កាំបិតចាក់ដោតជាប់រន្ធគូថ យ៉ាងជ្រៅខណៈព្យាយាម កាត់សាច់ឬសដូងបាតខ្លួន ឯង