អានអត្ថបទនេះ អ្នកច្បាស់ជាលែងហ៊ាន ស្លៀកខោទ្រនាប់ រឹបតឹងទៀតហើយ!

យល់ដឹង៖ ជាការពិតណាស់ អ្នកទាំងអស់គ្នា ច្បាស់ជាដឹងអំពីផលប្រយោជន៍ នៃការស្លៀកខោទ្រនាប់ ដែល ស្អាតគ្មានមេរោគជាក់ជាមិនខាន។ ការស្លៀកខោទ្រនាប់ ត្រូវស្លៀក​ជាប់នឹងខ្លួនប្រាណជាប្រចាំ ដូច្នេះមេរោគក៏អាចស្ថិត​នៅកន្លែងនោះច្រើន ជាង​កន្លែងផ្សេងៗទៀត​ នៃរាងកាយអ្នកផងដែរ។ ហើយមេរោគ​តូចៗ​ទាំងនោះ អាចចូលទៅបង្កឲ្យមានមហន្តរាយ ដូចជា ជម្ងឺមហារីក​ទ្វារមាសជាដើម។ ដូច្នេះ អ្នក​ត្រូវស្លៀកខោទ្រនាប់​ដែលស្អាត និង​មានអនាម័យជានិច្ច។

 

អានអត្ថបទនេះ អ្នកច្បាស់ជាលែងហ៊ាន ស្លៀកខោទ្រនាប់ រឹបតឹងទៀតហើយ!
រូបភាពតំណាងការស្លៀកខោទ្រនាប់រឹបពេក

ប៉ុន្តែ ​តើអ្នកបាន​ដឹងទេថា ការស្លៀកខោទ្រនាប់​រឹបតឹង អាចបង្កឲ្យមានផលប៉ះពាល់​អ្វីខ្លះដល់សុខភាព? មនុស្សស្រី​សឹងតែគ្រប់គ្នា ​តែង​តែគិតថា ទំហំខោទ្រនាប់​តូច អាច​ធ្វើឲ្យពួកគេ​មើល​ទៅ ពិត​ជាសិចស៊ីណាស់។ ប៉ុន្តែនេះ​គឺជាការយល់ឃើញ ដែលខុស​ទាំងស្រុង វាមិនត្រឹមតែ​អាច ផ្តល់​ការរំខាន​ដល់រាងកាយប៉ុណ្ណោះទេ តែវាក៏អាច​បង្កឲ្យមាន​បញ្ហាសុខភាព ​ជាច្រើន​ផងដែរ។

ជាមួយគ្នានេះដែរ បុរសៗ​ក៏មិនត្រូវស្លៀកខោទ្រនាប់​តឹងពេកដែរ ព្រោះវាអាចរំខាន​ដល់ចរន្តឈាម និងធ្វើឲ្យសរសៃ​ប្រសាទស្ពឹកបាន។ ក្នុងករណីនេះ ចំពោះបុរស​ដែលស្លៀកខោទ្រនាប់​តឹងពេកអាចប៉ះពាល់ ដល់​ប្រព័ន្ធបន្តពូជរបស់ពួកគេ។ ជាមួយគ្នានេះដែរ អ្នកជំនាញ​បាននិយាយថា ការស្លៀកខោទ្រនាប់​តឹងពេក​ គឺជាទម្លាប់​អាក្រក់មួយ​ ដូចទៅនឹង​ទម្លាប់​នៃការ​ជក់បារី និងទទួលទាន​ជាតិស្រវឹងដែរ ព្រោះវាអាច ប៉ះពាល់​ដល់សុខភាព​ដូចគ្នា។ ដូច្នេះ អ្នកគួរជ្រើសរើស​ខោទ្រនាប់​ណាមួយ ដែលសាកសមនឹង​ខ្លួន​របស់អ្នក ហើយគួរតែ​មាន​ម៉ាក ធ្វើពីវត្ថុធាតុដើមដែលមាន​គុណភាពល្អ។

ខាងក្រោមនេះ​នឹងបង្ហាញ ​ពីផលប៉ះពាល់​ដល់សុខភាព ​ដោយសារការ​ស្លៀក ខោទ្រនាប់​រឹបតឹងពេក៖

១. ប៉ះពាល់ដល់ចំនួន​កោសិកាបន្តពូជ

ហានិភ័យនៃការស្លៀកខោទ្រនាប់រឹបតឹង​ពេក អាចធ្វើឲ្យគ្រោះថ្នាក់​ ដល់អាយុជីវិត។ ការស្លៀកខោទ្រនាប់​តឹងធ្វើឲ្យផ្តល់​ភាពរំខាន ​ដល់ក្រលៀន ដែល​ជាលទ្ធផល អាច​ធ្វើឲ្យ​ចំនួនមេជីវិតឈ្មោលមាន​ការថយចុះ។ ជាងនេះទៅទៀត វាក៏អាចធ្វើឲ្យសីតុណ្ហភាព ថង់ស្បែក ដែលផ្ទុកពងស្វាសកើនឡើង ដែលអាចរារាំងដល់ ការផលិតមេជីវិតបានថែមទៀតផង។

២. រាំងស្ទះដល់​ចរាចរណ៏ឈាម

ប្រសិនបើអ្នក​ស្លៀកខោទ្រនាប់ តឹង​យូរៗពេក វាអាចធ្វើឲ្យរាំងស្ទះ ដល់​ចរាចរណ៏ឈាមបាន។ ដូច្នេះ សរសៃេ ប្រសាទ​ត្រង់តំបន់​នោះ​អាចឡើងស្ពឹក។ ហើយប្រសិនបើ ​ជាលិកា​របស់អ្នក​​ គ្មានខ្យល់​អុកស៊ីសែន ​ឆ្លងកាត់ តាម​លំហូរឈាមគ្រប់គ្រាន់ទេ​ នោះការងាប់នៃជាលិកា​នឹង​អាចកើត​មាន។

៣. បង្កឲ្យមាន​ឆ្លងមេរោគទ្វា​មាស

ការស្លៀកខោទ្រនាប់តឹងពេក​ អាចធ្វើឲ្យតំបន់ឯកជន​របស់អ្នក​ មានរោលរមាស់ និង​រលាក។ ហើយអ្នក​ក៏អាច មាន​អារម្មណ៏ស្កៀបឆៀបៗ​​ ត្រង់តំបន់នោះផងដែរ។ ទម្លាប់ទូទៅ ​នៃការស្លៀកខោទ្រនាប់ ​តឹងញឹកញាប់​អាចបណ្តាលឲ្យ​កើត​មាន​ បញ្ហាធ្ងន់ធ្ងរ ដល់សុខភាពជាក់ជាមិនខាន ដោយសារតែការមិនអើពើចំពោះបញ្ហា ទាំងនេះឯង។

៤. ធ្វើឲ្យឆ្អល់​ក្តៅដង្ហើម

ជាការពិតណាស់ នេះក៏ជាផ្នែកមួយ នៃការស្លៀកខោក្នុង ដែលរឹបតឹងពេកនោះដែរ។ ប្រសិនបើអ្នកស្លៀកខោ ទ្រនាប់ ដែលមានចង្កេះវែង ហើយតឹងនោះ វានឹងធ្វើឲ្យ​រឹតតឹងក្បាល​ពោះ អ្នកខ្លាំងដូចគ្នា។ នេះជាមូលហេតុ ដែលអាចធ្វើឲ្យ​អាស៊ីតចាល ចូលទៅក្នុង​បំពង់អាហារវិញ បណ្តាលឲ្យ​ឆ្អល់ក្តៅ​ដង្ហើមតែម្តងទៅ។

៥. រារាំងដល់​ចរាចរណ៏​ផ្លូវដង្ហើម

តំបន់ឯកជន ​របស់អ្នក​ត្រូវការខ្យល់​ ដើម្បីរក្សាអនាម័យ។ តែប្រសិនបើ អ្នក​ស្លៀកខោទ្រនាប់​តឹងពេក ខ្យល់ក៏ មិន​អាចធ្វើចរាចរណ៏​បានល្អ និង​អាចបញ្ចេញញើស​ច្រើនមកលើ​តំបន់​នោះ ធ្វើឲ្យសើម ហើយអាច​ឆ្លង មេរោគ ដោយសារបាក់តេរី វាយលុកបានដូច្នេះ។

៦. ការឆ្លងមេរោគ​ក្នុងផ្លូវ​ទឹកនោម

ប្រសិនបើអ្នកស្លៀក​ខោទ្រនាប់​តឹងពេក ទ្វារមាសរបស់អ្នក​មិនអាចមានខ្យល់ចេញចូលបាន។ ដូច្នេះវា​ជារឿងធម្មតា ដែលបណ្តាលឲ្យ​មេរោគផ្សិតចម្លងបានយ៉ាងលឿននោះ។

៧. បង្កឲ្យ​កើតជំងឺស្បែក

កាលណាអ្នកស្លៀកខោទ្រនាប់​តឹងយូរៗទៅ សាច់ក្រណាត់​នឹងកកិត​ជាមួយនឹង​ស្បែក។ ជាញឹកញាប់អ្នក ប្រាកដ​ជាធ្លាប់បាន​ឃើញថា មានចេញ​ស្នាមក្រហម ឬរលាក​ត្រង់​ក្រលៀន ឬតំបន់​ចង្កេះខោហើយ។ ទាំងអស់នេះហើយ គឺ​ជាការឆ្លងមេរោគ ​ដោយសារ​ស្លៀកខោទ្រនាប់​តឹងពេក។ ដូច្នេះ សូមធ្វើការផ្លាស់ប្តូរ យ៉ាងឆាប់តាមដែលអាចធ្វើទៅបាន។

ឥឡូវនេះ អ្នកបានដឹងរួចមកហើយ ពីបញ្ហាសុខភាពដែលបណ្តាលមកពីការស្លៀកខោក្នុង រឹបតឹងពេក។ ដូច្នេះ អ្នកគួរតែជ្រើសយកខោក្នុងណា ដែលសមល្មមជាមួយអ្នក ដែលអាចជួយដល់រូបរាងរបស់អ្នក ហើយថែមទាំងមិនបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកបានផងដែរ៕

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត