ការគិត​ពីការ​មាន​ផ្ទៃពោះ៖​ អ្វី​ដែល​អ្នកត្រូវ​ដឹង​

ការមាន​ផ្ទៃពោះ​ គឺ​រឿង​ដ៏​មា​នសុភមង្គល​នៅ​ក្នុងគ្រួសារ ​ទោះជា​ពេលខ្លះ​មាន​ការលំបាក​ក្នុងការ​ចិញ្ចឹមបី​បាច់​ថែ​រក្សា​កូន​ក៏​ដោយ។ ​ដូច្នេះ​មុនពេល​មានផ្ទៃ​ពោះស្រ្ដី​គ្រប់​រូប​ចាំបាច់​ត្រូវ​យកចិត្ដ​ទុក​ដាក់​ចំពោះ​សុខភាព ​និងការការពារ​ខ្លួន​កុំ​ឱ្យឆ្លង​មេរោគអេដស៍។​ ដើម្បី​ជាជំនួយ​ដល់ការ​ស្វែង​យល់​ពីសុខភាព ​នៃការ​មាន​ផ្ទៃពោះ​ Cool ​News ​សូម​លើក​យក​អត្ថមួយ​ ដែល​មានអត្ថ​ន័យ​ខ្លឹមសារ​ដូច​ខាង​ក្រោមនេះ៖​
ការគិត​ពីការ​មាន​ផ្ទៃពោះ៖​ អ្វី​ដែល​អ្នកត្រូវ​ដឹង​
នេះ​ជាការ​សម្រេច​ចិត្ដ​របស់​អ្នក​ក្នុង​ការមាន​ផ្ទៃពោះ​
•ការប្រ​ឈម​នឹងការចម្លង​មេរោគ​អេដស៍ ​មិនមាន​អត្រា​ខ្ពស់​ ដូច​មនុស្ស​ភាគ​ច្រើន​គិត​នោះទេ។​•ប្រសិន​បើម្ដាយ​មានផ្ទុក​មេរោគ​អេដស៍​ ទារកអាច​នឹងឆ្លង​មេរោគ​ពីម្ដាយ​ ក្នុង​អំឡុង​ពេលមាន​ផ្ទៃពោះ​ ពេល​សម្រាល​ និងពេល​បំបៅដោះ​។ ​ការព្យាបាល​អាចកាត់​បន្ថយ​ ការប្រឈម​នឹង​ការឆ្លង​ទាំងនោះ។​​•ប្រសិន​បើម្ដាយ​ មាន​ផ្ទុក​មេរោគ​អេដស៍ ​ទារក​ប្រឈម​មុខខ្ពស់ ​នឹងការ​ស្លាប់​ក្នុងពោះ  ​កើត​មិន​គ្រប់ខែ​ និង​មិន​គ្រប់គីឡូ។​ការ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចំពោះម្ដាយ​​
•ម្ដាយ​មានផ្ទុក​មេរោគ​អេដស៍​មានឱកាស​ប្រឈម​នឹងផល​វិបាក​ជាច្រើន​ នៅពេល​សម្រាល​ដូចជា​ គ្រុនក្ដៅ ​ស្លេកស្លាំង​ ជាពិសេស​ការសម្រាល​ដោយ​វះកាត់។​•ការមាន​ផ្ទៃពោះ​មិន​បានធ្វើ​ឱ្យម្ដាយ​ ដែល​មានផ្ទុក​មេរោគ​អេដស៍ ​វិវត្ដ​ទៅជាជំងឺ​ធ្ងន់ធ្ងរ​ទេ ​ប៉ុន្ដែ​វិធីដែល​ល្អ​គួរចៀស​វាង​ការមាន​ផ្ទៃពោះ​ក្នុងល័ក្ខខ័ណ្ឌ​សុខភាព​ម្ដាយ​ ស្ថិត​ក្នុងដំណាក់កាល​ជំងឺអេដស៍។​
ការប្រឈម​នឹង​គ្រោះ​ថ្នាក់​ចំពោះដៃគូ​
•ប្រសិន​បើ​ស្រ្ដីមិន​មានផ្ទុក​មេរោគអេដស៍ ​ប៉ុន្ដែ​ដៃគូ​របស់គាត់​មាន​ផ្ទុក​វិញ ​គាត់​អាច​ប្រឈម​នឹងការ​ឆ្លងមេរោគ​អេដស៍​ពីដៃគូ​របស់​គាត់​នៅពេល​មានផ្ទៃ​ពោះបាន។​•ប្រសិន​បើបុរស​មិន​មានផ្ទុក​មេរោគ​អេដស៍​ ហើយ​ស្រ្ដី​ជាអ្នក​ផ្ទុកមេរោគ​អេដស៍​ ការចាក់​បញ្ចូល​ទឹកកាម​ទៅក្នុងទ្វារ​មាសស្រ្ដី​អាចចៀស​ផុតពី​ការឆ្លង​មេរោគបាន។​ការ​ប្រឈមនឹ​ងកា​រចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន​
•ទារក​អាចនឹង​ឆ្លងមេរោគ​អេដស៍​នៅ​ពេលមាន​ផ្ទៃពោះ ​ពេល​ស​ម្រាល ​និងពេល​បំបៅដោះ។​•ភាគ​ច្រើនទារក ​ដែល​កើតពីម្ដាយ​ផ្ទុក​មេរោគអេដស៍​ មិន​បានឆ្លង​មេរោគ​អេដស៍ទេ។​•ប្រសិន​បើម្ដាយ​ផ្ទុកមេរោគ​អេដស៍​មានកូន៖​ទារក ​៣នាក់ក្នុង​ចំណោម ​១០នាក់​នឹងឆ្លង​មេរោគអេដស៍​ ប្រសិន​បើគ្មាន​អន្តរាគម​ពិសេស។​មានទារក​តែម្នាក់​ប៉ុណ្ណោះ ​ក្នុងចំណោម ​១០នាក់​ ដែល​ឆ្លងមេរោគអេដស៍ ​ប្រសិន​បើមាន​អន្តរាគម​ពិសេស។​អន្តរាគម​ពិសេស​រួមមាន ​ការផ្ដល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ដល់ម្ដាយ ​ក្នុងអំឡុង​ពេលមាន​ផ្ទៃពោះ ​ពេលឈឺ​ពោះសម្រាល​ និង​សម្រាល​ និង​ផ្ដល់ដល់​ទារក​ផងដែរ។ ​ការផ្ដល់​ថ្នាំប្រឆាំង​មេរោគ​អេដស៍​ដល់ម្ដាយ​ សម្រាប់​តម្រូវ​ការសុខ​ភាពរបស់​គាត់ ​ការបំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខគត់​ ឬ​ការ​ជ្រើស​រើស​ផ្ដល់​អាហារ​ជំនួស​ទឹកដោះ​ម្ដាយបាន​លុះត្រា​តែគាត់៖​ អាច​ទទួលយកបា​ន អាច​ធ្វើបាន ​អាច​លៃលក​រកបាន ​មាន​និរន្ដរភាព​ និង​សុវត្ថិភាព។​•ការធ្វើ​តេស​ឈាម​រក​មេរោគ​អេដស៍​(DNA-PCR test) ​អាចធ្វើ​ទៅបាន​នៅ​ពេលទារក​ មានអាយុ ​៦សប្ដាហ៍​ ដើម្បី​រកមើល​ពីការឆ្លង​មេរោគអេដស៍។​•ការធ្វើ​តេស្ដរក​អង្គប​ដិបក្ខ​ប្រាណ​(Rapid test)​ ក៏អាច​ធ្វើបាន​ដូចគ្នា។ ​ការធ្វើ​តេស្ដ​នេះ​អាចប្រាប់​យើង ​បានថា​ទារក​ប្រឈម​នឹងការ​ឆ្លងមេរោគ​អេដស៍អេដស៍​ឬអត់​ តែ​វាមិន​អាចប្រាប់​បានថា ​ទារកមា​នផ្ទុក​មេរោគ​អេដស៍​ឬអត់នោះទេ ​ត្រូវរង់​ចាំ​រហូត​ដល់​ទារក​មានអាយុ​ ១៨ខែសិន៕ ​

Source: Pregnancy Guideline from Health Ministry