រុស្ស៊ី​សន្យា​ជាមួយ​ម៉ាឡេស៊ី​ចាប់​អ្នកបាញ់​យន្តហោះ​ MH17​

កូឡា​ឡាំពួរ៖​ ឯកអគ្គ​រដ្ឋទូត​របស់​ប្រទេស​រុស្ស៊ី​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ​នៅ​ថ្ងៃព្រហស្បតិ៍​ ទី១៥​ តុលាម្សិលមិញ​ បាន​រំលឹក​ឡើង​វិញនូវ​ ការប្តេជ្ញា​ចិត្ត​របស់​ក្រុងម៉ូស្គូ​ធ្វើ​ការជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ ដើម្បី​នាំយក​អ្នកទោស​ពិត​ប្រាកដ​ នៅពី​ក្រោយ ​ការបាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​ MH17 ​ទៅកាត់​ទោស​តាម​ផ្លូវច្បាប់។ ​
រុស្ស៊ី​សន្យា​ជាមួយ​ម៉ាឡេស៊ី​ចាប់​អ្នកបាញ់​យន្តហោះ​ MH17​
សូម​បញ្ជាក់​ថាកាល​ពីថ្ងៃ​អង្គារ​កន្លង​ទៅនេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវករណី​ធ្លាក់​យន្តហោះ​MH17 ​បានចេញ​ផ្សាយ​នូវរបាយការណ៍​មួយ​ ចំពោះ​ការរក​ឃើញ​ថ្មីលើក​រណី​ធ្លាក់​យន្តហោះ​នេះ។​ យ៉ាង​ណា​មិញ ​តាមរយៈ​សន្និសីទ​កាសែតមួយ​ រុស៊្សី​បានឲ្យ​ដឹងថា​ ការរកឃើញ​របស់ក្រុម​ Dutch​ Safety ​Board ​ដែលថា​គ្រាប់​មីស៊ីល​ BUK ​គឺជាគ្រាប់​ដែលបាន​ប្រើក្នុង​ការបាញ់​ទម្លាក់​យន្តហោះ ​MH17 ​ត្រូវបាន​រុស្ស៊ី​ឈប់​ប្រើ​តាំងពីឆ្នាំ​២០១១​មកម្លេះ។​ រុស៊្សី​តាមរយៈ​ការស៊ើប​អង្កេត​ផ្ទាល់​ខ្លួន​បានបញ្ជាក់ថា​ ប្រទេស​អ៊ុយ​ក្រែន​មាន​គ្រាប់​ដែល​រុស៊្សី​ឈប់​ប្រើនេះ៕ ​

​​​​​​​​​​​​​
‪#‎TheMinute‬‬