ចិនផ្តល់​ជំនួយ​ឥតសំណង​១៦០លាន​ដុល្លារ​អាមេរិក​ដល់ក​ម្ពុជា​

ប៉េកាំង៖ ​ប្រទេស​ចិនបាន​ឯកភាព​ផ្តល់​ជំនួយ​ឥតសំ​ណងដល់​កម្ពុជា​ចំនួន​ ១ពាន់លានយ័ន​(១៦០លានដុល្លារអាមេរិក) ​និងជួយ​កសាង​មន្ទីរពេទ្យ​នៅខេត្តត្បូង​ឃ្មុំ​ផងដែរ។​ទន្ទឹមនឹង​នេះដែរ​ ភាគី​ចិនគាំ​ទ្រផ្តល់​កូតានាំ​អង្ករ​ពីកម្ពុជា​ ចូលប្រទេស​ចិន​ចំនួន១០​ម៉ឺនតោន​ទៅតាម​ការស្នើ​សុំរបស់​លោក​នាយករដ្ឋ​មន្ត្រី​កម្ពុជា​។នេះ​បើតាម​ទំព័រ​ហ្វ៊េស​ប៊ុកផ្លូវ​ការរបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ថ្ងៃទី១៥​តុលាម្សិល​មិញ។​
ចិនផ្តល់​ជំនួយ​ឥតសំណង​១៦០លាន​ដុល្លារ​អាមេរិក​ដល់ក​ម្ពុជា​

ការ​ប្រកាស​ផ្តល់​ជំនួយ​នេះ​ក្រោយពីលោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បានជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​នឹងលោក​ប្រធានា​ធិបតីចិន​ ស៊ី ​ជិនពីង​ (Xi Jinping)​ នៅវិមាន​ប្រជាជន​ចិន​ នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ។ ​
បើ​តាមទំព័រ​ហ្វេសប៊ុក​ដដែល​នេះបាន​ឲ្យដឹងថា​ នៅល្ងាច​ថ្ងៃដដែល​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​និង លោក​ប្រធានាធិបតីចិន​ បានអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​ នៅក្នុងពិធី​ចុះហត្ថ​លេខាលើ​ឯកសារ​ចំនួន៥៖​
១-ពិធីសារ​ជាកិច្ច​ព្រមព្រៀង​សាងសង់​ពហុកីឡា​ដ្ឋាន​មរតកតេជោ។​២-កិច្ច​ព្រម​ព្រៀង​ផ្តល់ថវិកា។​ ៣-កិច្ច​ព្រមព្រៀង​វិនិយោគ​លើវិស័យ​ឧស្សាហកម្ម ​និងកៅស៊ូ។​៥-កិច្ចព្រម​ព្រៀង​បណ្តុះបណ្តាល​ វិនិយោគ​ និង​ កសិ-ឧស្សាហកម្ម។​៥-កិច្ចព្រម​ព្រៀង​ទិញ​អង្ករ​ពីកម្ពុជា​ក្នុងមួយឆ្នាំ​ៗ១០ម៉ឺន​តោន ​ចាប់​អនុវត្ត​ពីឆ្នាំ ​២០១៦តទៅ៕​

ដោយ៖ ស៊ាវ ឈាន
‪#‎TheMinute‬‬