រដ្ឋា​ភិ​បាល​ចិន​ផ្តល់​សម្ភារ​ការិយាល័យ​ដល់​ក្រសួង​ការបរទេស​កម្ពុជា​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ទី​ស្តី​ការ​ក្រសួង​ការបរទេស​នា​ពេល​បន្តិច​ទៀត​នេះ​មាន​រៀប​ចំ​ពិធី​​ប្រគល់-ទទួល​សម្ភារ​ការិយាល័យ​រួម​មាន​កុំ​ព្យូទ័រ​យួរដៃ ម៉ាស៊ីន​ព្រីន​ធ័រ ម៉ាស៊ីន​ថត​ចម្លង​ស-ខ្មៅ​ដែល​ផ្តល់​ដោយ​រដ្ឋា​ភិ​បាល​ចិន​ ។

ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​វត្ត​មាន​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការប​រទេស​កម្ពុជា និង​លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ ប៊ូ ជាំគូ ៕​