ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​​ Ings ​​របួស​ធ្ងន់ធ្ងរ ​​ត្រូវ​សម្រាក​រហូតចប់​​រដូវ​កាល

ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​​ Ings ​​របួស​ធ្ងន់ធ្ងរ ​​ត្រូវ​សម្រាក​រហូតចប់​​រដូវ​កាល

ខ្សែ​ប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpoool កីឡាករ​ Danny Ings បាន​រង​របួស​សរសៃ​ពួរ​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ការ​ហ្វឹក​ហាត់​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​សម្រាក​រហូត​ដល់​បញ្ចប់​រដូវ​កាល។

 

ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​​ Ings ​​របួស​ធ្ងន់ធ្ងរ ​​ត្រូវ​សម្រាក​រហូតចប់​​រដូវ​កាល

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៣​ឆ្នាំ​​ដែល​ទើប​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ បាន​ចូល​រួម​ហ្វឹក​ហាត់​លើក​ដំបូង​ជា​មួយ​គ្រូ​បង្វឹក​ថ្មី លោក Jurgen Klopp ក្រោយ​ត្រលប់​ពី​ជួយ​ក្រុម​ជម្រើស​ជាតិក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​ទ្វីប​អឺរ៉ុប កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​កន្លង​ទៅ។

 

Ings​ បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ Liverpool បាន​​៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៧លើក ​តាំង​ពី​ផ្ទេរ​​ចេញ​ពី​ក្លិប Burnley នៅ​ដើម​រដូវ​កាល​ ខណៈ​គ្រាប់​បាល់​នៅ Premier League លើក​ដំបូង​របស់​គេ​គឺ​ការ​ស៊ុត​បញ្ចូល​ទី ក្រុម Everton ១គ្រាប់ ជួយ​ឲ្យ Liverpool បញ្ចប់​ក្នុង​លទ្ធផលស្មើ​គ្នា ហើយ​បាន​១​ពិន្ទុ​មក​ផ្ទះ​វិញ។

 

ក្រៅពី Ings​ ហង្ស​ក្រហមក៏​​​​​បាត់បង់​​​​ខ្សែ​ការ​ពារ​វ័យ​ក្មេង Joe Gomez​​ ផង​ដែរ ដោយ​សារ​​បញ្ហា​របស់​សរសៃ​ពួរ ​ហើយ​ត្រូវ​សម្រាក​រហូត​ដល់​បញ្ចប់​រដូវ​កាល​ដូច​គ្នា ខណៈ​ខ្សែ​ប្រយុទ្ធ Christian Benteke នៅ​មិន​ទាន់​ជា​ពីរ​បួស​នៅ​ឡើយ៕

 

ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​​ Ings ​​របួស​ធ្ងន់ធ្ងរ ​​ត្រូវ​សម្រាក​រហូតចប់​​រដូវ​កាល

Ings (កណ្ដាល) ពេល​ហ្វឹកហាត់នៅ​​ Liverpool កន្លង​មក

 

ចុច​អាន៖ ទម្រង់​ ៤-២-៣-១ របស់​ Klopp ពេល​ដឹក​នាំ​ Liverpool ទៅ​ជា​យ៉ាង​ណា​វិញ?

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bbc