Barca ចង់​បាន​ Van Persie ដើម្បី​ទុក​គ្រាន់​ជំនួស​ MSN


Barca ចង់​បាន​ Van Persie ដើម្បី​ទុក​គ្រាន់​ជំនួស​ MSN

ក្លិប​ FC Barcelona បាន​ត្រៀម​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Robin van Persie ​ទៅ​កាន់​កីឡដ្ឋាន​ Nou Camp ​នា​ខែ​មករា ខាង​មុខ​នេះ ដើម្បី​ទុក​គ្រាន់​ជំនួស​​តំណែង​ Lionel Messi, Luis Suarez ​និង​ Neymar (MSN) ម្ដង​ម្កាល ពេល​ដែល​តារា​ឆ្នើម​ទាំង​៣​នាក់​មាន​របួស។

 

Barca ចង់​បាន​ Van Persie ដើម្បី​ទុក​គ្រាន់​ជំនួស​ MSN

​ខ្សែ​ប្រយុទ្ធ​ Robin van Persie (អាវ​ពណ៌​ទឹកក្រូច)

 

ក្រុម​ជើង​ឯក​អេស្ប៉ាញ Barca កំពុង​តែ​មាន​វិបត្តិ​នៅ​តំបន់​ប្រយុទ្ធ​បច្ចុប្បន្ន​នេះ បន្ទាប់​ពី ​Messi របួស​យូរ ហើយ​ Suarez ​ក៏​​នៅ​សង្ស័យ​ថានឹង​មិន​អាច​ចូល​លេង​នៅ​ថ្ងៃ​សៅរ៍​នេះ ពេល​​ប៉ះ​ Rayo Vallecano ​ថែម​ទៀត។ នេះ​មាន​ន័យ​ថា Neymar គឺជា​អ្នក​រ៉ាប់រង​បន្ទុក​នៅ​តំបន់​ខាង​លើ​ធ្ងន់​ជាង​គេ ជាមួយ​​កីឡាករ​វ័យ​ក្មេង​ Sandro និង​ Munir El Haddadi។

 

Barca ចង់​បាន​ Van Persie ដើម្បី​ទុក​គ្រាន់​ជំនួស​ MSN

 

បន្ទាប់​ពី​លក់​ Pedro ទៅ​ Chelsea ​នៅ​ដើម​រដូវ​កាល​នេះ Barca ​នឹង​នាំ​យក​ខ្សែ​ប្រយុទ្ធ​១​រូប​​ចូល​វិញ នៅ​ខែ​មករា​ នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការ​ពិន័យ​របស់​ FIFA ល្មម។

 

​ខ្សែ​ប្រយុទ្ធ​ហុល្លង់​ Van Persie ​ដែល​ទើប​តែ​ធ្លាក់​ចេញ​​ពី​ Euro 2016 ​ជាមួយ​​ក្រុម​ជម្រើស​ជាតិ​រូប​នេះ គឺ​​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ជម្រើស​ល្អ​ជាង​គេ ​ដោយ​មាន​​តម្លៃ​​ត្រឹម​តែ​២,២​លាន​ផោន (៣,៤​លាន​ដុល្លារ) ព្រោះ​​ក្លិប​យក្ស​អេស្ប៉ាញ​​មួយ​នេះ កំពុង​តែ​រឹត​បន្តឹង​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​ដែល​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester United ក៏​មិនសូវ​​សប្បាយ​ចិត្ត​ជាមួយ​ក្លិប​ Fenerbahce ​ផង​ដែរ។

 

​រីឯ​ជម្រើស​មួយ​ទៀត​គឺ ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ Nolito ​របស់​ក្រុម​ Celta Vigo ​ដែល​មាន​តម្លៃ​ ១៣,៣​លាន​ផោន (២០,៥​លាន​ផោន) ប៉ុន្តែ​អ្នកចាត់ការ​ Luis Enrique ​ចង់​បាន​ត្រឹម​តម្លៃ​ទាប និង​ជា​ដំណោះ​ស្រាយ​រយៈពេល​ខ្លី​សិន​ប៉ុណ្ណោះ ដូច្នេះ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ អាច​នឹង​​មិន​បាន​ផ្ទេរ​ទៅ​ក្លិប​អ្នក​មាន​បុណ្យ​ទេ ហើយ​កីឡាករ​វ័យ​៣២​ឆ្នាំ​ Van Persie នឹង​មាន​ឱកាស​​នេះ​ច្រើន​ជាង៕

 

-ចុចអាន៖ ទិដ្ឋភាព​ Van Persie ​ជួប​ក្មេង​ប្រុស Man Utd fan ជួយ​​សម្រេច​សុបិន​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail