នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌចំការមន ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិ​ភាព​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន បន្ទាប់​ពី​ជន​នេះ និង​បក្សពួក​ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​កាម​រី​ឆ្លាម ពណ៌​.​ស​មួយ​គ្រឿង​ដែល​ម្ចាស់​ចត​ទុក​នៅ​ខាងក្រៅ​ផ្ទះ កាលពី​យប់​កន្លង​មក ក្នុង​សង្កាត់​ទំនប់​ទឹក ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ធ្វើ​ឡើង​កាលពី​វេ​ល​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៨២ ផ្លូវ​បេតុង ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សាន់ បូ​រុណ ហៅ​ទី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៨២ ផ្លូវ​បេតុង ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ត្រូវ​កម្លាំង​មាន​សម្ថ​កិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​ជនសង្ស័យ រួម​ទាំង​បក្សពួក​ម្នាក់​ទៀត ធ្វើ​សកម្មភាព​លួច​យក​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម ស៊េរី​ឆ្នាំ​២០០១ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២X-៨៤១២​មួយ​គ្រឿង​ទៅ​បាត់ កាលពី​ពេល​កន្លង​មក​។

ជន​រង​គ្រោះជា​ម្ចាស់​រថយន្ត​ឈ្មោះ​មាស វិ​ថុ​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជាង​ច្នៃត្បូង មាន​ទីលំនៅ​ផ្ទះ​លេខ​៨៤ ផ្លូវ​លេខ​១៩៩ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​បាត់​រថយន្ត​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៨ តុលា ២០១៥ កន្លង​ទៅ​នេះ ។

តាម​ប្រភព​ដែល​បន្ត​ថា កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៧ តុលា បុរស​រង​គ្រោះ​បាន​បើករថយន្ត​របស់​ខ្លួន​ទៅ​ចត​នៅ​ចំហៀង​ផ្ទះ​លេខ​៨២D ផ្លូវ​លេខ​៤១៤ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ដោយ​បាន​ចាក់សោ និង​ចាក់សោ​ចង្កូត​ទុក​យ៉ាង​ត្រឹមត្រូវ រួច​ហើយ​ក៏​ដើរទៅ​ផ្ទះ​របស់​ខ្លួន​ដែល​នៅ​ក្បែរ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​បាត់​ទៅ ។ លុះ​ក្រោយ​ពេល​ដែល​កើតហេតុ​នោះ បងថ្លៃ​ប្រុស​របស់​បុរស​ជា​ម្ចាស់​រថយន្ត ក៏​បាន​ដើរមក​យក​រថយន្ត​ក្នុង​បំណង​បើក​ចូល​ទៅ​ចត​ទុក​ក្នុងផ្ទះ​វិញ មិនឃើញ​ក៏​បាន​សួរ​រក​រថយន្ត​នោះ​ចត​នៅ​ទីណា ទើប​មានការ​ភ្ញាក់ផ្អើល​កើយ​ឡើង​តែ​ម្តង ។

ក្រោយ​ពេល​ភ្ញាក់ផ្អើល​នោះ ពួក​គេ​ក៏​បាន​ឆែក​មើល​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ទើប​ដឹង​ថា រថយន្ត​ត្រូវ​បាន​ជនសង្ស័យ​២​នាក់ ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាត់ ។ ភ្លាម​នោះ​ពួក​គេ ក៏​បាន​នា​គ្នារ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក រួម​ទាំង​យក​រូប​ដែល​កាមេរ៉ា​ថត​ជាប់​ពី​សកម្មភាព​លួច​ចោរលួច​រថយន្ត​ទៅ​ជាមួយ​ផង​ដែរ ៕

នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
នគរបាល​ខណ្ឌចំការមន​ចាប់​ចោរលួច​រថយន្ត​បាន​ម្នាក់​​​ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព
សូមទស្សនាវីដេអូខាងក្រោម៖

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត