ក្រុម​ចោរ​​AKចូល​ប្លន់​ផ្ទះ​ទា​ហាន​យក​ប្រាក់អស់​ជិត​២ម៉ឺន​ដុល្លារ​គេច​ខ្លួន​បាត់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ក្រុមចោ​រប្លន់​ស្លៀកឯកសណ្ឋាន​ប៉ា​រ៉ា​ប្រដាប់​ដោយ​អាវុធAK មួយ​ដើម ​​បាន​ចូល​ប្លន់​ម្ចាស់ផ្ទះ​ជា​ទា​ហាន​ ដែល​ប្រកប​មុខ​របរសត្វឃាត​ ជាប់​ជាយ​ដែន​យក​ប្រាក់អស់​១២.២០០​ដុល្លារ និង​​​២២​ម៉ឺន​បាត​ កាល​ពីវេលា​ម៉ោង​១២ និង១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​​ថ្ងៃ​ទី​១៥​ តុលា ​២០១៥​ ស្ថិត​នៅ​ភូមិ​-​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​ ​​។

ម្ចាស់ផ្ទះ ​ដែល​ត្រូវ​ចោ​ប្លន់​មានឈ្មោះ វេន សា​មឿ​ន ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ប្តី​ជា​ទា​ហាន​ការពារ​ព្រំដែន​ មាន​បុ​ខ​របរបើក​ទីសត្វឃាត​ជ្រូក ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

តាម​សំដី​ម្ចាស់ផ្ទះ​ឈ្មោះ វេន សា​មឿ​ន បានឱ្យដឹង​ថា​ នៅ​ពេល​ចោរប្លន់​ប្រដាប់​អាវុធចូល​ធ្វើ​សកម្មភាព​ប្លន់​នោះ​​ ប្តី​របស់​គាត់​បាន​ចេញ​ទៅ​ធ្វើការ​យាមនៅ​ព្រំដែន​ហើយ​ ។

ម្ចាស់​ផ្ទះ​បន្ត​ថា នៅ​វេលា​ម៉ោង​១២ និង១០​នាទី​​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ​តុលា ​២០១៥​ មាន​មនុស្ស​២​នាក់​ ម្នាក់ឯកសណ្ឋាន​ស៊ី​វិល​ និង​ម្នាក់​ទៀត​ឯកសណ្ឋាន​ប៉ា​រ៉ា​មាន​ប្រដាប់​អាវុធ​អាកា​១​ដើម​បាន​សម្រុក​ ចូល​មកក្នុង​ផ្ទះ​របស់​គាត់ មុន​​ដំបូង​គាត់ស្មានថា​ ​ប្តី​ ពេល​បើក​ទ្វារផ្ទះ​​ស្រាប់​តែ​ក្រុម​ចោ​ប្លន់​ចូល​មក​វាយ​គាត់​គំរាម​​យក​ ប្រាក់​។

​​ពេល​ចូល​ដល់​ក្នុងផ្ទះពួក​គេ​បាន​រុក​រើ ​ហើយ​វាយគំរាម​យក​លុយ​អស់​​ចំនួន​១២.២០០​ដុ​លា្លរ ​និង​ប្រាក់​ថៃ​ចំនួន​២២​ម៉ឺនបាត ។ ​ក្រោយ​ពេល​យក​បាន​លុយ​​ហើយ​ក្រុម​ចោរ​បាន​ចេញ​ទៅ​បាត់អស់​ គាត់​បាន​ទូរស័ព្ទ​ប្រាប់​ប្តី​​។

លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែ​ម ស្នងការ​នគ​បាល​ខេត្ត​បាន​ប្រាប់​ថា ក្រោយ​ពេល​ចោ​រធ្វើ​សកម្មភាព​ប្លន់​ហើយ​កម្លាំង​សមត្ថ​កិច្ច​បានទៅ​ ដល់កន្លែង​កើតហេតុ​​ ​​ហើយ​ពេល​នេះកំពុង​ស្រាវ់ជ្រាវរក​មុខ​ស​ញ្ញា​​៕

ក្រុម​ចោរ​​AKចូល​ប្លន់​ផ្ទះ​ទា​ហាន​យក​ប្រាក់អស់​ជិត​២ម៉ឺន​ដុល្លារ​គេច​ខ្លួន​បាត់
ក្រុម​ចោរ​​AKចូល​ប្លន់​ផ្ទះ​ទា​ហាន​យក​ប្រាក់អស់​ជិត​២ម៉ឺន​ដុល្លារ​គេច​ខ្លួន​បាត់
ក្រុម​ចោរ​​AKចូល​ប្លន់​ផ្ទះ​ទា​ហាន​យក​ប្រាក់អស់​ជិត​២ម៉ឺន​ដុល្លារ​គេច​ខ្លួន​បាត់
ក្រុម​ចោរ​​AKចូល​ប្លន់​ផ្ទះ​ទា​ហាន​យក​ប្រាក់អស់​ជិត​២ម៉ឺន​ដុល្លារ​គេច​ខ្លួន​បាត់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត