ស្រ្តីចិត្តព្រៃផ្សៃ ខឹងក្មេងរំខានដំណេក កាត់ប្រដាប់ភេទ និងម្រាមដៃ ក្មេងចោល

ចិន៖ ស្រ្តីចិត្តព្រៃផ្សៃម្នាក់ បានកាត់ប្រដាប់ភេទ និងម្រាមដៃ ក្មេងប្រុសម្នាក់ចោល បន្ទាប់ពីក្មេងប្រុសនោះ បានរំខានដំណេក របស់នាង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីដែលមានចិត្តព្រៃផ្សៃនោះ មានឈ្មោះថា Liu Tao បានកាត់ប្រដាប់ភេទ និងម្រាមដៃ ក្មេងប្រុស អាយុ ៦ឆ្នាំម្នាក់ ឈ្មោះថា Xiaoming ដោយសារតែ ក្មេងប្រុសរូបនេះ រំខានដំណេក របស់នាង។

ស្រ្តីចិត្តព្រៃផ្សៃ ខឹងក្មេងរំខានដំណេក កាត់ប្រដាប់ភេទ និងម្រាមដៃ ក្មេងចោល
ក្មេងប្រុសរងគ្រោះ ឈ្មោះ Xiaoming

នៅមុនពេលកើតហេតុ ស្រ្តីឈ្មោះ Liu Tao បានដេកនៅក្នុងបន្ទប់មួយ ក្នុងផ្ទះជួល របស់បងប្អូនជីដូនមួយនាង ក្នុងខេត្ត Hunan ខណៈពេលនោះ ក្មេងប្រុស Xiaoming ដែលរស់នៅក្បែរនោះ បានចូលទៅលេង ក្នុងបន្ទប់នៃផ្ទះជួលនោះ។

ដំបូងឡើយ ស្រ្តីឈ្មោះ Liu Tao ដោយសារតែត្រូវ ក្មេងប្រុស Xiaoming រំខាន ក៏នាំគេចេញ ពីបន្ទប់ផ្ទះជួលនោះ ប៉ុន្តែក្មេងប្រុស Xiaoming ក៏បានត្រលប់មកម្តងទៀត ហើយក៏ត្រូវ ស្រ្តីឈ្មោះ Liu Tao រុញចេញ ទាំងកំហឹង។ ក្រោយមក ស្រ្តីឈ្មោះ Xiaoming ក៏បានយកកូនកាំបិទ និងកន្ត្រៃ មកចាក់ និងកាប់ ម្រាមដៃ ក្បាល មុខ និងប្រដាប់ភេទ របស់ក្មេងប្រុស Liu Tao បណ្តាលឲ្យហូរឈាម ដូចចាក់ទឹក តែម្តង។

ក្រោយពីធ្វើទង្វើ ដ៏ព្រៃផ្សៃនេះរួច ស្រ្តីឈ្មោះ Xiaoming ក៏បានរត់គេចខ្លួន ពីកន្លែងកើតហេតុ ប៉ុន្តែក្រោយមក ក៏ត្រូវចាប់ខ្លួនបានវិញ។

បើតាមសម្តីឪពុក របស់ក្មេងប្រុស Xiaoming មានឈ្មោះ Zhou បានឲ្យដឹងថា កូនរបស់គាត់ បាត់ម្រាមដៃចំនួន ២ រីឯប្រដាប់ភេទ ក៏ត្រូវកាត់ចោលទៀត។ លោក Zhou បាននិយាយថា «ប៉ូលីសបានសួរ ជនសង្ស័យថា នាងទុកប្រដាប់ភេទ កូនប្រុសខ្ញុំនៅឯណា ប៉ុន្តែនាងមិនព្រមឆ្លើយឡើយ»។

ទោះបីជាយ៉ាងណា អវៈយវៈដែលបានបាត់ ក្រោយមកក៏ត្រូវបានរកឃើញ នៅក្នុងថូផ្កា ហើយក៏ត្រូវបញ្ជូន ទៅមន្ទីរពេទ្យ ដែលក្មេងប្រុស Xiaoming កំពុងសម្រាកព្យាបាលរបួស គឺនៅមន្ទីរពេទ្យ Xiangya ក្នុងទីក្រុង Changsha នៃប្រទេសចិន ដោយគ្រូពេទ្យ បានឲ្យដឹងថា អការៈរបស់ Xiaoming គឺធ្ងន់ធ្ងរណាស់។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យក៏បានឲ្យដឹងដែរថា ពួកគេប្រហែលជា មិនអាចភ្ជាប់ប្រដាប់ភេទ និងម្រាមដៃ ដែលបានដាច់ ឲ្យទៅដូចដើមវិញបានទេ ដោយសារតែវា បានដាច់ចេញពីរាងកាយ រយៈពេលយូរពេក។

គួរបញ្ជាក់ផងដែរថា ស្រ្តីឈ្មោះ Liu Tao ត្រូវប្រឈមនឹងការ ជាប់ពន្ធធនាគារ រយៈពេល ច្រើនជាង ១០ឆ្នាំឯណោះ៕

ស្រ្តីចិត្តព្រៃផ្សៃ ខឹងក្មេងរំខានដំណេក កាត់ប្រដាប់ភេទ និងម្រាមដៃ ក្មេងចោល
ក្មេងប្រុសរងគ្រោះ ឈ្មោះ Xiaoming

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត