ចិន នឹង​ផ្តល់​ជំនួយឥតសំណង​ជាង​១៥៧​លាន​ដុល្លារ ថែមទៀត​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍន៍​ប្រទេស​

(​ភ្នំពេញ​)៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល នៃ​ប្រទេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ផ្តល់​ជំនួយឥតសំណង ប្រមាន​១​ពាន់​លាន​យ័ន្ត (​ជាង​១៥៧​លាន​ដុល្លារ​) ដល់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​