​​បា​ឡែ​ន​បោះ​ពួយ​​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​​ផ្លូវ​បាក់​អស់​​១២​ផ្ទាំង

រាជ​ធានី​ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​​រង​ការ​ខូចខាត​អស់​១២​ផ្ទាំង ដោយសារ​រថយន្ដ​កាម​រី​បា​ឡែ​ន​ បើក​ដោយ​បុរស​ម្នាក់​​ក្នុង​ល្បឿន​លឿន ហើយ​​​គេច​ម៉ូតូម៉ាក​ហុង​ដា​ឌ្រី​ម ​ធុន​សេ​១២៥ ​មួយ​គ្រឿង ​នៅ​ពីមុខ​​​រេចង្កូតទៅ​បុករនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ រួច​​​បន្ត​ទៅ​បុក​រថយន្ដ​ម៉ាក​កូរ៉េ មួយ​គ្រឿង ​ដែល​ចត​នៅ​លើ​ចិញ្ចើ​ម​ផ្លូវ គាបជាប់​ទៅ​មុខ​លែង​រួច​ ​​កាលពី​វេលា​ម៉ោង​៤និង​១០នាទី​ទៀប​​ភ្លឺ​ថ្ងៃទី១៦ ​តុលា ​​តាម​បណ្ដោយ​​មហា​វិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

​សាក្សី​នៅ​​កន្លែង​កើតហេតុ​ បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញរថយន្ដ​បា​ឡែ​ន មួយ​គ្រឿង ព​ណ៌​​ខៀវបិទ​ស្កុ​ត​ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខភ្នំពេញ 2E-1318 ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពីត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​​ក៏​វ៉ា​ក់​​​នឹង​ម៉ូតូហុងដា​ឌ្រី​មដែល​ជិះ​​ដោយ​បុរស​ម្នាក់ ​នៅ​ពីមុខ​ក៏​​រេ​ចង្កួតទៅ​បុករនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវបណ្ដាល​ឱ្យ​​បាក់​អស់​១២​ផ្ទាំង ហើយ​​បន្ត​ទៅ​បុក​រថយន្ដ​កូរ៉េ មួយ​គ្រឿង ចត​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវគាបជាប់​​នៅ​នឹង​កន្លែង ​។

បន្ទាប់​ពី​កើតហេតុ​ ​​អ្នក​បើក​​បរ​រថយន្ដ​ទុក​​រថយន្ត​​​នៅ​កន្លែង​កើតហេតុ​ ​​ហើយ​បាន​​ឡើង​ជិះ​រថយន្ដ​មួយ​គ្រឿង​ទៀត​​ចេញ​​​ទៅ​បាត់ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ដើម្បី​រង់​ចាំ​​​ដោះស្រាយ​តាម​ច្បាប់​ ៕​