Yuri ក្រុម Girls’ Generation និង​មិត្ត​ប្រុស​​ចែក​ផ្លូវ​ក្រោយ​ស្រលាញ់​គ្នា​បាន ៦ខែ

Yuri ក្រុម Girls’ Generation និង​មិត្ត​ប្រុស​​ចែក​ផ្លូវ​ក្រោយ​ស្រលាញ់​គ្នា​បាន ៦ខែ

ព័ត៌មាន​បែក​បាក់​គ្នា​របស់​សមាជិក Girls’ Generation Yuri ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ TVSport កាល​ពី​ថ្ងៃ​ម្សិល​មិញ។

 

គេហទំព័រ TVSport របស់​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​ថា Yuri សមាជិក​របស់​ក្រុម​ចម្រៀង​នារី Girls’ Generation និង​មិត្ត​ប្រុស​ដែល​ជា​កីឡាករ Baseball ឈ្មោះ Oh Seung Hwan បាន​បែក​គ្នា​​បន្ទាប់​ពី​ស្រលាញ់​គ្នា​បាន​រយៈ​ពេល ៦ ខែ។ តាម​គេហទំព័រ​នេះ ​ព័ត៌មាន​បែក​គ្នា​របស់​ពួក​គេ ត្រូវ​បាន​ទម្លាយ​ដោយ​អ្នក​ស្គាល់​គ្នា​របស់ Oh Seung Hwan។ រីឯ​ហេតុ​ផល​ដែល​អ្នក​ទាំង​ពីរ​បែក​គ្នា​នោះ​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ហេតុផល​ដូច​សព្វ​មួយដង​នោះ​ទេ គឺ​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​រវល់​ខ្លាំង​ពេក​ គ្មាន​ពេល​​វេលា​​សម្រាប់​ឲ្យ​គ្នា។

 

Yuri ក្រុម Girls’ Generation និង​មិត្ត​ប្រុស​​ចែក​ផ្លូវ​ក្រោយ​ស្រលាញ់​គ្នា​បាន ៦ខែ

 

Oh Seung Hwan ជា​ញឹកញាប់​ត្រូវ​ស្នាក់​នៅ​ប្រទេស​ជប៉ុន​​ក្នុង​កំឡុង​​រដូវ​ប្រកួត​ជាមួយ​ក្រុម Hangshin Tigers។ ចំណែក Yuri រវល់​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ​អាល់ប៊ុម​ថ្មី​របស់​ក្រុម​នៅ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​បែក​គ្នា​ដោយ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គេហទំព័រ Osen បាន​ឲ្យ​ដឹង​ថា SM Entertainment ដែល​ជា​ក្រុមហ៊ុន​តំណាង​របស់ Yuri នោះ​បាន​ទទួល​ស្គាល់​ថា​អ្នក​ទាំង​ពីរ​ពិត​​ជា​បាន​បែក​គ្នា​មែន។

 

Yuri និង Oh Seung Hwan បាន​ប្រកាស​​ទំនាក់​ទំនង​របស់​ពួក​គេ​ជា​ផ្លូវ​ការ​កាល​ពី​ពាក់​កណ្ដាល​ខែ មេសា ឆ្នាំ ២០១៥ ក្រោយ​ពេល គេហទំព័រ Dispatch ចុះ​ផ្សាយ​ពី​រូប​ថត​ណាត់​ជួប​គ្នា​របស់​ពួក​គេ។ ក្រោយ​មក SM Entertainment បាន​ចេញ​មុខ​ទទួល​ស្គាល់​ព័ត៌មាន​នេះ។ ផ្អែក​តាម​អ្នក​តំណាង​របស់​ក្រុមហ៊ុន អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​តាម​រយៈ​មិត្តភ័ក្ដិ​ម្នាក់​កាល​​ពី​ចុង​ឆ្នាំ​មុន។

 

គួរ​បញ្ជាក់​​ដែរ​ថា ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ​មាន​សមាជិក Girls’ Generation បួន​រូប​ហើយ​ដែល​បែក​គ្នា​ជាមួយ​នឹង​មិត្ត​ប្រុស នោះ​គឺ Tiffany, Yoona, Taeyeon និង​ពេល​នេះ​គឺ Yuri។ នៅ​សល់​តែ​សមាជិក​តែមួយ​គត់​នៅ​ពេល​នេះ​ដែល​កំពុង​មាន​ទំនាក់​ទំនង​ស្នេហា នោះ​គឺ​សមាជិក​ Sooyoung និង​មិត្ត​ប្រុស​តារា​សម្ដែង Jung Kyung Ho ៕

 

ចុចអាន៖Girls’ Generation សម្បូរ​អ្នក​គាំទ្រ​ជូន​កាដូ iPhone 6s ពណ៌​ផ្កា​ឈូក

ចុចអាន៖មើល​​សម្រស់ YoonA ពេល​ថត​រឿង​ចិន​បុរាណ​​ ស្រស់​ស្អាត​យ៉ាង​ណា​ដែរ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ koreaboo