រថយន្ត បុក​ជាមួយ​ម៉ូតូ របួសធ្ងន់​ម្នាក់ នៅ​ក្រុង​តាខ្មៅ​

​កណ្តាល: បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ដោយ​ត្រូវ​រថយន្ត​ម៉ាក HILUX VIGO បើក​បុក ខណៈដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​លេខ​១១៥ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង ១៥​នាទី ល្ងាច ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ ត្រង់ចំណុច​មុខ​ផ្លូវ​ចូល​ផ្ទះសំណាក់​រស្មី​ស្រែ​មាស នៅលើ​ផ្លូវ​115 ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ប៉ូលិស​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ ម៉ាក HILUX VIGO ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ AT15 2-0567 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​គេច​បាត់​)​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ ច័ន្ទ រស្មី​ដេ​ត ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា នៅវេលា​កើតហេតុ​ខាងលើ រថយន្ត​បង្ក បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​១១៥ ក្នុងទិសដៅ​ពី​កើតមក​លិច លុះដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​ម៉ាក Honda C70 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 01 4003 បើកបរ​ដោយ ឈ្មោះ ច័ន្ទ រស្មី​ដេ​ត (​អ្នកបើកបរ​មាន​មួក និង​កញ្ចក់​មើល​ក្រោយ​) ធ្វើដំណើរ​ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច បណ្តាលអោយ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​នគរបាល​ដ្ឋា​ន​ខេត្ត ដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក កែវ សាន្ត​។​

​ប៉ូលិស​បាន​បញ្ជាក់ថា មធ្យោបាយ​ទាំង ២ គ្រឿង ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ក្រុង​តាខ្មៅ​៕​H/S