ប៉ូលិស​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ខណៈ​កាន់​ដាវ បម្រុង​កាប់​ទៅលើ​យុវជន​ម្នាក់​

​កណ្តាល: ជនសង្ស័យ​ចំនួន ២​នាក់ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ ធ្វើការ​ឃាត់ ខ្លួន បន្ទាប់ពី​យក​ច្រ​វ៉ា​ក់​វាយ​យុវជន​ម្នាក់​ឲ្យ​របួស ហើយ​បាន​ទៅយក​ដាវ​សា​ម៉ូ​រៃ​ម្នា​ក់មួយ​ដើម បម្រុង​កាប់​បន្ថែមទៀត​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៦ និង ២០​នាទី រសៀល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វិ​ន ឆ​វណ្ណ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​បើកបរ​រថ​យន្ត នៅ​ខេត្តសៀមរាប មាន​ទីលំនៅ​សព្វថ្ងៃ ក្នុង​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ មាន​គ្នា ២​នាក់ ម្នាក់​ឈ្មោះ ហួន វាសនា ( ហៅ​តួ​) ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​ឃាត់ខ្លួន​) និង​ម្នាក់ទៀត​ឈ្មោះ យស រតនៈ (​ហៅ​សង់​) ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​(​ឃាត់ខ្លួន​)​។

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង រួមមាន ដាវ​ចំនួន ២ ដើម និង​ច្រ​វ៉ា​ក់មាន​ចាក់សោ​សូឡិច​ប្រវែង​មួយ​ម៉ែត្រ ១​ខ្សែ​។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅលេង​មិត្តភក្តិ នៅ​វត្ត​កៀនស្វាយក្រៅ ពេល​ចុះ​មកវិញ ក៏​បាត់​ស្បែកជើង រួច​ក៏​ដើររក​។ ពេលនោះ ស្រាប់តែ​ជនល្មើស​ឃើញ ក៏​ស្ទុះ​មក​ព្រួត​ដាល់​ជនរងគ្រោះ​ចំ​មុខ បណ្តាលអោយ​ហើម​មុខ រួច​ឈ្មោះ ហួន  វាសនា ហៅ តួ បាន​ទៅយក​ច្រ​វ៉ា​ក់ ដែលមាន​ចាក់សោ​សូឡិច​បត់​ជា​ពីរ ដេញ​វាយ​ជនរងគ្រោះ​ចំក្បាល បណ្តាលអោយមាន​របួស​ស្នាម ពេលនោះ ជនរងគ្រោះ​បានរ​ត់ទៅ​ឲ្យ​ម្តាយ​ជួយ បន្ទាប់មក ជនល្មើស​ទាំង ២ បាន​រត់​មក​ផ្ទះ​យក​ដាវ​ម្នាក់​១ បំរុង​ទៅ​កាប់​ជនរងគ្រោះ តែ​ត្រូវ​កំលាំង​សមត្ថកិច្ច ចុះ​អន្តរាគមន៍​ទាន់ពេល វេលា និង​បាន​ឃាត់ខ្លួន​ជនល្មើស​ទាំងពីរ បញ្ជូនមក​អធិការដ្ឋាន​នគរបាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕H/S

ប៉ូលិស​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ខណៈ​កាន់​ដាវ បម្រុង​កាប់​ទៅលើ​យុវជន​ម្នាក់​

ប៉ូលិស​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ខណៈ​កាន់​ដាវ បម្រុង​កាប់​ទៅលើ​យុវជន​ម្នាក់​

ប៉ូលិស​ស្រុក​កៀនស្វាយ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ ខណៈ​កាន់​ដាវ បម្រុង​កាប់​ទៅលើ​យុវជន​ម្នាក់​